សឹងដូចមនុស្សពីរផ្សេងគ្នា ក្រោយ ដេននី​ ក្វាន់ ទម្លាយរូបពីមុន​ កាលមិនទាន់កែសម្ភស្ស

//s9.kh1.co/fe/fea2044121cc4a43fa096b4e3cb2a472c6f418a1.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សឹមមិនគួរឲ្យជឿ ធ្លាប់តែឃើញមុខមាត់ស្អាត និងស្បែកសខ្ចីរបស់កញ្ញា ដេននី ក្វាន់ បច្ចុប្បន្ន តែឃើញសម្រស់ពីមុខរបស់នាងវិញ សឹងមើលមិនស្គាល់។

ភ្នំពេញ៖ តារាស្រីស៊ិចស៊ីនិយមស្លៀកបញ្ចេញសាច់សខ្ចី និងដើមទ្រូងដ៏ទ្រលុកទ្រលន់ កញ្ញា ដេននី ក្វាន់ បច្ចុប្បន្នកំពុងជោគជ័យយ៉ាងខ្លាំងលើមុខជំនួញផ្ទាល់ខ្លួន។ បើមើលពីជីវិតឯកជនវិញ ឃើញថាតារារូបនេះប្រើជីវិតរស់នៅយ៉ាងហាយសូរ ខណៈមានផ្ទះស្កឹមស្កៃ មានឡានទំនើបៗជិះ ជាពិសេសប្រើសុទ្ធតែរបស់ប្រ៊េនផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទ្រព្យសម្បត្តិច្រើន កញ្ញា ដេននី ក្វាន់ ជាតារាស្រីមួុយរូបដែលមានរូបសម្ផស្សស្រស់ស្អាតសឹងតែដូចតុក្កតាទៅហើយ។ ម្យ៉ាងវិញទៀត គ្រប់ពេលនាងតុបតែងខ្លួនម្ដងៗ មើលទៅមានភាពឆើតឆាយ ស៊ីវិល័យ ធ្វើឲ្យបុរសៗជ្រួលជ្រើម មើលភ្លឹកគ្រប់ៗគ្នា។ ក្នុងនោះដែរ គេដឹងទៀតថានាងក៏ជាមនុស្សស្រីម្នាក់ដែលតែងតែធ្វើការវះកាត់កែសម្ផស្ស ដើម្បីឲ្យមុខមាត់មានភាពទាក់ទាញជាងសម្រស់ធម្មជាតិ។

យ៉ាងណាមិញ ប្រិយមិត្តធ្លាប់តែឃើញមុខមាត់ស្អាត សាច់សខ្ចី ដើមទ្រូងមូលខ្លំរបស់កញ្ញាដេននី ក្វាន់ នាពេលបច្ចុប្បន្ន បើងាកទៅមើលរូបភាពនាងកាលពីមិនទាន់កែសម្ផស្ស ឃើញហើយមើលសឹងមិនស្គាល់។ ដោយសារសម្រស់នាងពីមុន មានសម្បូរខ្មៅស្រអែម ទម្រង់មុខមូល ហើយរូបរាងស្គមផងដែរ។

តួយ៉ាង ក្រោយអ្នកលេងបណ្ដាញសង្គមជាច្រើនឃើញតារាស្រីរូបនេះបង្ហោះរូបកាលមិនទាន់កែសម្ផស្ស ហើយយកមកប្រៀបផ្ទឹមនឹងសម្រស់បច្ចុប្បន្នរួច ពួកគេមានភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់គ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
   កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
រូបពីមុន និងរូបបច្ចុប្បន្នរបស់ កញ្ញា ដេននី ក្វាន់
រូបពីមុន និងរូបបច្ចុប្បន្នរបស់ កញ្ញា ដេននី ក្វាន់
ដេននី ក្វាន់
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T