ខេត្ត​រតនៈគិរី ៖ បុរស​​ម្នាក់​​បាន​​​​​រង​របួស​​ធ្ងន់​​​​រហូត​​សន្លប់​ដោយ​សារ​​ម៉ូតូ​​ ខណៈ​ជិះ​​ពេល​យប់​​ ហើយ​​​កិន​​លើ​​​​​ដុំ​​ថ្ម​​មួយ​ដុំ​​​​​នៅ​​​កណ្តាល​​ទ្រូង​ផ្លូវ​​​ជាតិ​លេខ​​​៧៨​​A ត្រង​់​ចំណុច​​​ជិត​រង្វង់​មូល​​​យាយ​​ទួល​ចេក​ ស្ថិតក្នុង​​​ភូមិ​​បុរី​កម្មករ​​១​ សង្កាត់​​​កាចាញ​​ ក្រុង​បាន​លុង កាល​ពី​​វេលា​ម៉ោង​​៧និង​​៣០​នាទី​​យប់​​ ថ្ងៃ​ទី​​១៨​​ មេសា ។ ដុំថ្ម​​​​នោះ​គឺ​​ជា​​តម្រុយ​​​​សញ្ញា​​របាំង​​ចែក​​ផ្លូវ​​​​សម្គាល់​​ថា​ មួយ​​ចំហៀង​​​ផ្លូវ​​កំពុង​ស្ថាបនា​​ ដោយ​​ក្រុម​ហ៊ុន​​​ចិន​ដែល​​បាន​ស្រោច​​ជ័រ​កៅ​ស៊ូ​​រោយ​ដុំ​ក្រួ​​ស​ ។ ដោយ​សារ​​​បើក​ម៉ូតូ​​កិន​ដុំ​ថ្ម​​​​​នោះ ទើប​​​ប​ណ្តាល​ឱ្យ​​ម៉ូតូ​​ដួ​ល​ច្រងាប់​ច្រងិ​​ល​​ខ្ទាត​មនុស្ស​​ជាច្រើន​​ត្រឡប់​​ បែក​មុខ​​​ហូរ​ឈាម​​ស្រោច​​ ។

បុរស​​​រងគ្រោះ​​​ឈ្មោះ​​ វិបុល អាយុ​​៣០ឆ្នាំ ​​រស់​នៅក្នុង​ភូមិ​​​​-​​សង្កាត់​​ខាង​លើ​ ជា​កម្មករ​​​ចៀរ​ជ័រ​​កៅ​ស៊ូ​​​​ឱ្យ​ក្រុម​ហ៊ុន​​ ស្វី​រ៉ា​​ប៊ើរ​​ លីមី​ត​​ធីត ។ ចម្ការ​​កៅ​ស៊ូ​រតនៈ​គិរី​​ដែល​​ជា​ក្រុម​ហ៊ុន​​ចិន ។ ​​ប្រភព​ពីកន្លែង​កើត​ហេតុ​ ​​​​ឱ្យដឹង​ថា បុរស​​រូប​​​​នេះ​​​​​​ជិះ​ម៉ូតូ​​​ក្នុង​​​​ទិស​ដៅ​​​ពី​ត្បូង​ទៅ​ជើង​ ក្នុង​​បំណង​មក​​ចាក់​សាំង​​នៅ​ម្តុំ​​​រង្វង់​​មូល​​យាយ​​ទូ​​ល​ចេក​ ​​ប៉ុន្តែ​​​មិន​ទាន់​​ដល់កន្លែង​​ចាក់​សាំង​​ផង​​ក៏​កិន​ដុំ​ថ្ម ដួល​​​​បែក​មុខ​​​ បែក​​​មាត់​រហូត​​សន្លប់​​​​​​​​តែ​ម្តង​​ ដោយ​សារ​តែ​​មិន​មាន​​ពាក់​មួក​សុវត្ថ​ិភាព​​​ ។ ​​បន្ទាប់​​ពី​មានគ្រោះ​ថ្នាក់​​នេះ​ ក៏មាន​​​​អ្នក​ស្គាល់​​​​បាន​​ទូរស័ព្ទ​​​ទៅ​បង​​ប្អូន​​​សាច​់​ញាតិ​​ឱ្យ​​មក​ជួយ​​​​​បញ្ជូន​​ទៅ​ព្យាបាល​​​​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​​​ខេត្ត លុះ​​មួយ​សន្ទុះ​​​ធំ​ទើប​​ជន​រងគ្រោះ​​ដឹង​ខ្លួន ។ ឯ​ម៉ូតូ​​ជា​ប្រភេទ​​​សង់​កូរ៉េ ពណ៌ក្រហម​​ ​អត់​​ស្លាក​លេខ​​ ​​​​​​ត្រូវបាន​​​សាច​់ញាតិ​​យក​​ទៅ​រក្សា​​​ទុក​​ ដោយ​មាន​​ការ​ខូច​ខាត​​​បន្តិច​បន្តួច​​ប៉ុណ្ណោះ​ ។

មាន​ការ​ស្តី​បន្ទោស​ផង​ដែរ​ថា ​​ក្រុមហ៊ុន​​ចិន​​​​ស្ថាបនា​​​ផ្លូវ​ដែល​​​ស្រោច​ជ័រ​​កៅស៊ូ​​ រោយ​ក្រួ​​ស​ ​​ម្តងមួយ​​ចំហៀង​​ផ្លូវ​នោះ​​​​ ​​​​​ពុំ​ដែល​​​ឃើញ​​មាន​ដាក់​ស្លា​ក​សញ្ញា​​ ឬរ​​បាំង​​​ផ្លូវ​សម្គាល់​​ឱ្យ​​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ ក្រៅ​ពីដាក់​​​​ដុំ​ថ្ម​​បន្ត​​​​គ្នារ​​ដឹក​​​​ និង​​​ដាក់​កំណាត់​​​​ឈើ​​​ច្រងេង​ច្រងាង​​ពាស​ពេញ​ផ្លូវ​​​ ហើយ​​​តែង​បង្ក​​​ឱ្យ​មាន​គ្រោះ​​ថ្នាក់​​ដល់​អ្នក​ធ្វើ​ដំណើរ​​ លើ​ដង​ផ្លូវ​​ពេល​យប់​​ ព្រោះ​​ពុំ​បាន​​ដឹង​អំពី​​​ស្ថាន​ភាព​​ផ្លូវ​​​នេះ ។

ម៉្យាង​​ទៀត​​ ​​​ក៏​ពុំ​​ដែល​ឃើញ​​​អាជ្ញាធរ​​​​​ ឬសមត្ថកិច្ច​​​​​ជំនាញ​​ផ្នែក​​ចរា​ចរ​​ណ៏​ ​​ក៏​ដូច​ជា​​​មន្ទីរ​​សាធារណ​​ការ​​​និ​​ង​ដឹក​ជញ្ជូន ខេត្ត​​ យក​ចិត្ត​​ទុក​ដាក់​​​ ​​ណែនាំ​​​ដល់​ក្រុម​ហ៊ុន​​ឱ្យ​​​កែ​លម្អ​​​​ពី​បញ្ហា​នេះ​​ទេ​ ៕​​

 
ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]