ចេះម្លេះ! នៅតូចសោះ កូនប្រុស ខេមរៈ សេរីមន្ត ពោលពាក្យដូច្នេះ ទៅប៉ាម៉ាក់ក្នុងថ្ងៃកំណើត (មានវីដេអូ)

//s9.kh1.co/fc/fc0546c821b2c925cf6f4389ecb732edd3acaf85.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ទិដ្ឋភាពថ្ងៃកំណើត កុមារា មន្តស្នេហ៍ កូនប្រុស ខេមរៈ សេរីមន្ត ធ្វើតែក្នុងគ្រួសារតែរីករាយខ្លាំង លុយវិញ បន្តកន្ទុយច្រើនមិនធម្មតាទេ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ខេមរៈ សេរីមន្ត ជាតារាចម្រៀងពេញប្រជាប្រិយភាពខ្លាំង ក្នុងវង់ចម្រៀងខ្មែរ ជាពិសេសគឺ ស្រទាប់យុវវ័យនេះតែម្តង ដោយគេឯងតែងឃើញ យុវវ័យភាគច្រើន និយមរាល់ស្ទាយ៍តុបតែងរបស់រូបលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើក្រឡេកទៅមើល គ្រួសាររបស់តារាចម្រៀងរូបនេះវិញ រូបលោក មានកូនចំនួន ៣នាក់ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់កូនប្រុស កុមារ ខេមរៈ មន្តស្នេហ៍ ដែលមុខមាត់វិញ នៅតូចមែន តែដូចលោកប៉ាច្រើនខ្លាំងណាស់ ។

រីឯទិដ្ឋភាព ក្នុងថ្ងៃកំណើតវិញ ទោះបីរៀបចំលក្ខណៈគ្រួសារតូចតាចក្តី តែមើលទៅ ពិតជារីករាយខ្លាំងណាស់ មានបងប្អូនចូលរួមច្រើន អ៊ូអរខ្លាំងណាស់ ម្នាក់ៗសុទ្ធតែបង្ហាញស្នាមញញឹមរីករាយគ្រប់គ្នា គ្រាន់តែមើលក៏ដឹងថា កក់ក្តៅកម្រិតណាហើយ មិនតែប៉ុណ្ណោះ មន្តស្នេហ៍ ក៏ទទួលកាដូជាច្រើន ពីលោកប៉ាអ្នកម៉ាក់ មីងៗ ព្រមទាំងអ៊ំផងដែរ។

លើសពីនេះទៅទៀត លោកអ៊ំរបស់ មន្តស្នេហ៍ ក៏បានលើកសរសើរពីក្មួយប្រុសពេញៗមាត់ ព្រោះតែ ៖

ថ្ងៃខួបកំណើតក្មួយ មន្តស្នេហ៍ សប្បាយបែបសាមញ្ញាជុំគ្រួសារ តែមានន័យណាស់សំរាប់លោកប៉ានិងអ្នកម៉ាក់ និងមានក្តីសុខសំរាប់គ្រួសារកក់ក្តៅមួយនេះ ជាពិសរសអ៊ុំទប់ចិត្តមិនបានទេពេលដែរឮក្មួយ មន្តស្នេហ៍ បានពោលពាក្យថា បើកូនគ្មានលោកប៉ានិងអ្នកម៉ាក់ទេ កូនក៏គ្មានបានដល់ថ្ងៃនេះដែរ កូនមានសំណាងណាស់ដែរបានកើតមកជាកូនរបស់លោកប៉ានិងអ្នកម៉ាក់៕

 Mean Love Phal

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ខេមរៈ​ សិរីមន្ត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T