ខេត្តប៉ៃលិន ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកវ៉េវ ស៊េរី២០១០ ពណ៌ខៀវ អត់មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ខាងជើងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី បានបត់ឆ្វេងចុះផ្សារ ដែលជាចំណុចចុះទួល ក៏ជ្រុលចង្កូតទៅបុក ស្ត្រីអាជីវករម្នាក់ដែលកំពុងឈរលក់ដូរ បណ្តាលឱ្យស្រ្តីអាជីវកររងរបួសយ៉ាងដំណំ ចំណែកអ្នកបើកបររបួសដៃស្រាល និងម៉ូតូរងការខូចខាតបន្តិចបន្តួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ១០នាទី ល្ងាចថ្ងៃទី១០ សីហា ២០១៣ ចំណុចខាងជើងផ្សារសាមគ្គី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែង ៕





បញ្ចូលអត្ថបទ ៖ វីយូឡែត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]