បុរសដែលព្រមានពីការផ្ទុះឡើងដំបូងនៃកូវីដក្នុងទីក្រុងវូហាន បានបង្ហាញខ្លួនហើយ ក្រោយពីបាត់មុខជាង២០ខែមកនេះ

//s9.kh1.co/10/1000cb35e968972081c8d3e74476241053ea65d0.jpg
សង្គម

 ០៤-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្នុងរយៈពេលជាយូរខែមកនេះ គាត់បានជួបរឿងរ៉ាវជាច្រើន ហើយរឿងខ្លះអាចនិយាយបាន តែរឿងខ្លះទៀតមិនអាចនិយាយបានទេ។

ចិន៖ បុរសជនជាតិម្នាក់ឈ្មោះថា Chen Qiushi អាយុខ្ទង់៣០ឆ្នាំ បានបាត់ខ្លួនកាលពីដើមខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ក្រោយពីគាត់បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងថតជាឃ្លីបវីដេអូជាច្រើនបង្ហាញពីស្ថានភាពក្នុងទីក្រុង រួមទាំងមន្ទីរពេទ្យ ខណៈភ័យស្លន់ស្លោរក្នុងការទប់ទល់នៃជំងឺរាតត្បាតនេះ។ ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់ទៀត ដែលបានបាត់ខ្លួន បន្ទាប់ពីព្យាយាមព្រមានពិភពលោកអំពីការផ្ទះឡើងនៃជំងឺកូវីដ-១៩ក្នុងទីក្រុងវូហានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីប៉ុន្មានថ្ងៃមុននេះ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការឡាយលើបណ្ដាញយូធូបជាមួយនឹងសិល្បករក្បាច់គុនម្នាក់ ក្រោយពីគាត់បាត់ខ្លួនអស់រយៈពេលជាង២០ខែ។ ទន្ទឹមនឹងនេះដែរ គាត់បាននិយាយរៀបរាប់ថា៖

ក្នុងរយៈពេល១ឆ្នាំនិង៨ខែកន្លងមកនេះ ខ្ញុំបានជួបរឿងរ៉ាវជាច្រើន។ រឿងខ្លះអាននិយាយបាន តែរឿងខ្លះទៀតមិនអាចនិយាយបានទេ។ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងយល់។

លោក Chen Qiushi

យ៉ាងណាមិញ ចំពោះការបង្ហាញខ្លួនរបស់គាត់នេះ បានធ្វើឲ្យគេឯងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសម្រាប់គាត់ផ្ទាល់ពេលនេះ ជឿថារដ្ឋនៅតែតាមដានពីសកម្មភាពរបស់គាត់យ៉ាងយកចិត្តទុកដាក់ផងដែរ ដូច្នេះគាត់ត្រូវតែប្រយ័ត្នប្រយែងខ្លួនជានិច្ច៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

គាត់កាលពីឆ្នាំមុន
គាត់កាលពីឆ្នាំមុន
គាត់កាលពីឆ្នាំមុន
គាត់កាលពីឆ្នាំមុន
គាត់ទើតែបង្ហាញខ្លួន
គាត់ទើតែបង្ហាញខ្លួន
វីដេអូដែលគាត់បានឡាយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T