ព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ១៦និង៥៥ នាទី មានគ្រោះថ្នាក់ ចរាចរ ក្រឡាប់រថយន្ដដោយខ្លួនឯង មូលហេតុ មកពីបែកកង់ក្រោយខាងស្ដាំ បណ្ដាលឱ្យ រងរបួស ស្ដ្រីម្នាក់ បាក់ឆ្អឹងដងកាំបិត។

លោកអនុសេនីយ៍ទោ កែវ ភិរុណ ប្រធានផ្នែកចរាចរ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ បានមាន ប្រសាសន៍ ប្រាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្ដព្រះសីហនុ ឱ្យដឹងថា រថយន្ដដែលក្រឡាប់នេះ មានម៉ាក តួរីស សាំយ៉ុង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២N-៨១៦៣ បើកបរដោយឈ្មោះ អ៊ូ កូ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែ អំបិល ខេត្ដកោះកុង។

អ្នករួមដំណើរជាម្ចាស់ទំនិញ និងប្រពន្ធព្រូរថយន្ដ ទាំងអស់ ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរនេះ បណ្ដាលឱ្យស្ដ្រីម្ចាស់ទំនិញម្នាក់ រងរបួសធ្ងន់បាក់ឆ្អឹងដងកាំបិត ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យស្រុកស្រែអំបិល។

គ្រោះថ្នាក់នេះ កើតឡើងត្រង់ ចំណុចគីឡូម៉ែត្រលេខ ១២៤-១២៥ នៅភូមិក្រាំងកាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ដោយរថយន្ដនេះ ដឹកទំនិញពីភ្នំពេញ មកស្រុកស្រែអំបិល ខេត្ដ កោះកុង៕








ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]