ការគោរពតាមការព្យាករណ៍! ការគោរពតាមសន្យា! ការងារដ៏អស្ចារ្យកំពុងប្រព្រឹត្តទៅ! ក្រុមហ៊ុនរថយន្ត Rolls-Royce ប្រកាសពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួន!

//s9.kh1.co/cb/cb169ae4b308f9bdbe2fd9b4800488decf054c90.jpg
បច្ចេកវិទ្យា

 ០៤-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសជាប្រវត្តិសាស្រ្តនាថ្ងៃនេះថា ការធ្វើតេស្តសាកល្បងលើដងផ្លូវសម្រាប់រថយន្តអគ្គិសនីទាំងស្រុងរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសជាប្រវត្តិសាស្រ្តនាថ្ងៃនេះថា ការធ្វើតេស្តសាកល្បងលើដងផ្លូវសម្រាប់រថយន្តអគ្គិសនីទាំងស្រុងរបស់ខ្លួននឹងធ្វើឡើងនាពេលនេះហើយ។ នៅក្នុងការប្រកាសពីឱកាសដ៏ពិសេសសម្រាប់ម៉ាកយីហោនេះ អគ្គនាយកក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Muller-otvos មានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ថ្ងៃនេះជាថ្ងៃដ៏មហស្ចារ្យជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ចាប់តាំងពីថ្ងៃទី 04 ខែឧសភា ឆ្នាំ 194 មក។ កាលពីពេលនោះ បិតាស្ថាបនិករបស់យើងគឺលោក Charles Rolls និង Sir Horry Royce បានជួបគ្នាជាលើកដំបូង ហើយបានព្រមព្រៀងគ្នាថា ពួកគេនឹង បង្កើតរថយន្តដ៏ល្អដាច់គេក្នុងពិភពលោក»។

ប្រសាសន៍របស់លោក Torsten Muller-otvos 

ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យបំផុត ដែលមាននាពេលនោះ និងតាមរយៈការប្រើប្រាស់ចំណេះដឹង ផ្នែកវិស្វកម្មដ៏ចំណានរបស់ខ្លួន អ្នកត្រួសត្រាយផ្លូវទាំងពីររូបនេះ បានធ្វើការកែលម្អរថយន្តប្រើម៉ាស៊ីនដើរដោយចំហេះប្រេងនាងក្នុងដែលកាលពីដើមមានសំឡេងខ្លាំង មិនមានផាសុកភាព ហើយជាមធ្យោបាយមូលដ្ឋានសម្រាប់ការដឹកជញ្ជូន ដោយបានបង្កើតរថយន្តប្រភេទខុសពីគេថ្មីសុទ្ធសាធ។

រថយន្តដែលពួកគាត់បង្កើតឡើង និងបានបង្ហាញទៅកាន់ពិភពលោក គឺជារថយន្តប្រណិតពិតៗដែលធ្វើឲ្យរថយន្ត Rolls-Royce ស្ថិតនៅក្នុងលំដាប់កំពូលខ្ពស់ជាងគេបំផុត រហូតមកទល់នឹងសព្វថ្ងៃគ្មានអ្វីមកប្រៀបផ្ទឹមបាន។ រថយន្តរបស់យើង នៅតែបន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុងដ៏ល្អបំផុតដដែលអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។

នៅថ្ងៃនេះគឺ 17 ឆ្នាំ ក្រោយ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងចាប់ផ្តើមកម្មវិធីធ្វើតេស្តសាកល្បងតាមដងផ្លូវ សម្រាប់ផលិតផលរថយន្តពិសេសថ្មីដែលនឹងជួយជំរុញដល់បដិវដ្តរថយន្តអគ្គិសនីក្នុងពិភពលោក ហើយបង្កើតផលិតផលរថយន្តអគ្គិសនីកំពូលប្រណ៏របំផុតដំបូងគេ។ រថយន្តសាកល្បងនេះមិនមែនជារថយន្តគំរូបឋមទេ ប៉ុន្តែជារថយន្តពិតៗ ហើយនឹងត្រូវបានធ្វើតេស្តឲ្យឃើញជាក់ស្តែង ហើយអតិថិជនរបស់យើងនឹងអាចទទួលបានរថយន្តនេះដំបូងនៅត្រីមាសទីបួននៃឆ្នាំ 2023។

ក្រុមហ៊ុនរថយន្ត Rolls-Royce ប្រកាសពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួន
ក្រុមហ៊ុនរថយន្ត Rolls-Royce ប្រកាសពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួន

ការគោរពតាមការព្យាករណ៍

ការប្រើប្រាស់ម៉ាស៊ីនអគ្គិសនីមិនមែនជាទស្សនទានថ្មីឡើយសម្រាប់ Rols-Royce។ លោក Sir kroy Royce មានការចាប់អារម្មណ៍ខ្លាំងចំពោះអ្វីៗដែលដើរដោយអគ្គិសន៍ ហើយអាជីវកម្មដំបូងគេរបស់គាត់មានឈ្មោះថា FA. Royce and Company ផលិតឌីណាម៉ូ ម៉ាស៊ីនស្វថដើរដោយអគ្គិសនី និងជើងអំពូលរាងទ្រវែង។

ទោះជាយ៉ាងណាលោក Charles Rolls បានព្យាករណ៍ឃើញពិតៗពីរថយន្តដើរដោយថាមពលអគ្គិសនីនាពេលអនាគត។ នៅខែមេសា ឆ្នាំ 190 លោកបានពិសោធន៍ជាមួយនឹងរថយន្តអគ្គិសនី ដែលមានឈ្មោះថា Columbia ហើយបានប្រកាសថា ការប្រើកម្លាំងថាមពលអគ្គិសនីរបស់រថយន្តនេះជារឿងដ៏ឧត្តម។

លោក Rolls មានប្រសាសន៍ថា៖

«រថយន្តអគ្គិសនីល្អឥតខ្ចោះដោយសារពុំមានសំឡេង និងជាថាមពលស្អាត។ ពុំមានក្លិន និងរំញ័រ ហើយរថយន្តនេះ នឹងមានអត្ថប្រយោជន៍ខ្លាំងនៅពេលដែលមានការរៀបចំស្ថានីយ៍បញ្ចូលថាមពល នៅនឹងកន្លែង។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ស្ថានីយ៍បញ្ចូលថាមពលទាំងនេះនឹងអាចមាន ឬអត់នោះទេ យ៉ាងហោចក៏ត្រូវចំណាយពេលច្រើនឆ្នាំទៅមុខដែរ»។

ប្រសាសន៍របស់លោក​ Rolls

ការព្យាករណ៍របស់លោក Charles Rols បានក្លាយជាប្រធានបទដែលគេលើកយកមកពិចារណាជាប្រចាំនៅអំឡុងសម័យកាលដែលម៉ាកយីហោនេះមានមូលដ្ឋានប្រតិបត្តិការនៅ Goodwood។ ប៉ុន្តែយើងនៅពុំទាន់មានការពេញចិត្តចំពោះបច្ចេកវិទ្យាដែលមានពីមុន ហើយត្រូវយកមកទ្រទ្រង់ដល់រថយន្ត Rolls-Royce នៅឡើយ។ ប៉ុន្តែនៅពេលនេះជាពេលវេលាដែលត្រូវកែប្រែដំណើរអនាគតនៃផលិតផលបែបប្រណីតនេះ។ យើងបានចាប់ផ្តើមចាប់យកអនាគតថ្មីនេះ ជាមួយនឹងភាពមានប្រៀបយ៉ាងសម្បើម។ ការបើកបរដោយថាមពលអគ្គិសនីសក្តិសមឥតខ្ចោះជាមួយនឹងរថយន្ត Rolls-Royce ជាងមាំកហៅរថយន្តផ្សេងទៀត។ ថាមពលអគ្គិសនីមានសំឡេងស្ងាត់ ប្រណីត និងបង្កើតកម្លាំងរង្វិលជុំម៉ាស៊ីនបានសឹងតែភ្លាមៗ ដែលធ្វើឲ្យមានសមត្ថភាពបង្កើតថាមពលបានយ៉ាងខ្លាំង។ នៅក្នុងក្រុមហ៊ុនរថយន្ត Rolls-Royce យើងហៅចំណុចនេះ waftability

ក្រុមហ៊ុនរថយន្ត Rolls-Royo បានធ្វើការពិសោធន៍ម៉ាស៊ីនដើរដោយថាមពលអគ្គិសនីមួយរយៈដែរហើយ។ នៅឆ្នាំ 2011 យើងបានបញ្ចេញរថយន្ត ip2EX ជារថយន្ត Pharaoh ដែលមានព័ណ៏រការដោយថាមពលអគ្គីសនីទាំងស្រុង ។ ហើយនៅឆ្នាំ 2018 យើងបានបញ្ចេញរថយន្ត 13EX ដែលដើរដោយថាមពលអគ្គិសនីទាំងស្រុង ហើយតំណាងឲ្យចក្ខុវិស័យរបស់យើងដែលសំឡឹងមើលទៅពីរបីទសវត្សរ៍នាពេលខាងមុនទៀត សម្រាប់ម៉ាកយីហោរថយន្តរបស់យើង។

ការគោរពតាមកិច្ចសន្យា

ផលិតផលដ៏វិសេសវិសាលទាំងនេះ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអតិថិជនរបស់យើង ចំពោះបច្ចេកវិទ្យាម៉ាស៊ីនរថយន្តអគ្គិសនី។ ពួកគេចាត់ទុកថា ថាមពលអគ្គិសនីនេះសក្តិសមឥតខ្ចោះ ជាមួយនឹងម៉ាកយីហោ Rolls-Royce។ ក្នុងរយៈកាលមួយទសវត្សរ៍មកនេះ ខ្ញុំបានទទួលសំណួរដដែលៗថា៖ ពេលណាដែល Rolls-Royce ក្លាយជារថយន្តអគ្គិសនី? ហើយពេលណាដែលអ្នកនឹងផលិតរថយន្តអគ្គិសនីដំបូង? *ខ្ញុំបានឆ្លើយសំណួរដោយមានការសន្យាយ៉ាងច្បាស់លាស់៖ Rolls-Royce នឹងដើរដោយថាមពលអគ្គិសនី ដោយចាប់ផ្តើមនៅក្នុងទសវត្សនេះ។ ថ្ងៃនេះខ្ញុំបានរក្សាពាក្យសន្យារបស់ខ្ញុំ”។

ការងារដ៏អស្ចារ្យ

*ការព្យាករណ៍របស់លោក Charles Rolls និងការសន្យារបស់ខ្ញុំ បាននាំពួកយើងឲ្យមកដល់ដំណាក់កាលដី វិសេសវិសាលនេះសម្រាប់ម៉ាកយីហោ Rolls-Royce Holls-Royce បានចាប់ផ្តើមការងារជាប្រវត្តិសាស្ត្រ និងដ៏វិសេសវិសាល ដែលថ្ងៃនេះបានក្លាយទៅជាការពិត។ អ្នករចនាម៉ូត និង វិស្វកររបស់យើងបានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីនាំពួកយើងមកដល់ចំណុចនេះ៖ នៅពេលនេះយើងត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមការ ធ្វើតេស្តលើដងផ្លូវសម្រាប់រថយន្ត Rolls-Royce អគ្គិសនីដំបូងក្នុងប្រវត្តិសាស្រ្ត។

*ការផ្លាស់ប្តូរជាមូលដ្ឋានទៅលើបច្ចេកវិទ្យាម៉ាស៊ីនរបស់យើងនេះ តម្រូវឲ្យយើងពិនិត្យពិច្ឆ័យលើគ្រប់ទិដ្ឋភាព ទាំងអស់នៃផលិតផលរបស់យើងមុនពេលយើងប្រគល់ទៅអតិថិជនរបស់យើងនៅជុំវិញពិភពលោក ពោលគឺអតិថិជនរបស់រថយន្ត Rolls-Royce។ ដើម្បីធ្វើដូច្នេះបានជាយើងបានបង្កើតកម្មវិធីធ្វើតេស្តសាកល្បងដ៏ពិបាកបំផុតនៅក្នុងប្រវត្តិរបស់រថយន្ត RollsRoyce។ ពោលគឺការធ្វើតេស្តនេះនឹងនឹងមានចម្ងាយផ្លូវ 25 លានម៉ែលស៍ - ការធ្វើតេស្តប្រើឲ្យដូចនឹងការប្រើរយៈពេលជាង 400 ឆ្នាំ សម្រាប់រថយន្ត Rolls-Royce មួយគ្រឿងជាមធ្យម ហើយយើងនឹងធ្វើដំណើរទៅកាន់ទិសទាំងបួនរបស់ពិភពលោក ដើម្បីអភិវឌ្ឍរថយន្តថ្មីនេះឲ្យដល់កំពូល។ អ្នកនឹងបានឃើញរថយន្តធ្វើតេស្តទាំងអស់នេះនៅតាមដងផ្លូវនៅជុំវិញពិភពលោក។ ចូរទន្ទឹងរង់ចាំមើលរថយន្តទាំងនេះ ដោយសារតែរថយន្តទាំងនេះនឹងអាចមើលឃើញច្បាស់នឹងភ្នែក។ រថយន្តទាំងនេះនឹងត្រូវបានយកទៅធ្វើតេស្តនៅគ្រប់ស្ថានភាពទាំងអស់ និងគ្រប់សណ្ឋានផ្លូវ សម្រាប់ការធ្វើដំណើររាប់លានម៉ែល ដែលការធ្វើតេស្តបែបនេះប្រៀបបាននឹងការជំរុញឲ្យរថយន្ត Rolls-Royce អភិវឌ្ឍខ្លួនកាន់តែលឿនទៅកាន់អនាគត។

ស្ថាបត្យកម្មប្រកបដោយភាពបត់បែនពិតៗ

នៅឆ្នាំ 17 យើងបានបញ្ចេញរថយន្ត Phantom ជាមួយនឹងតួអាលុយមីញ៉ូម៖ ជាគ្រោងតួរថយន្តដែលអាច វាស់ និងពត់បត់បែនបាន ហើយប្រភេទតួរថយន្តបែបនេះនឹងត្រូវបំពាក់លើត្រប់រថយន្ត Rolls-Royce ទាំងរស់នាពេលខាងមុខ។ បច្ចេកវិទ្យាដ៏ពិសេសនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនរថយន្ត RoNs-Royce និងសម្រាប់តែរថយន្ត Rolls-Royco និងការប្រើប្រាស់ផ្តាច់មុខលើម៉ាកយីហោនេះប៉ុណ្ណោះ។ បច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដើម្បីបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ម៉ូដែលនានាដែលប្រើម៉ាស៊ីនចំហេះប្រេងនាងក្នុងរឿងដូចជា ម៉ូដែល CM និង Ghost ជាដើម និងសម្រាប់ម៉ូដែលដែលប្រើប្រាស់ម៉ាស៊ីនប្រភេទផ្សេងផងដែរ។ ដើម្បីសម្រេចការងារនេះបាន រថយន្តអគ្គិសនីនាពេលខាងមុខរបស់យើងនឹងទទួលបានប្រយោជន៍ពីស្ថាបត្យកម្ម Rolls-Royce នេះ ហើយអតិថិជននឹងទទួលបាននូវបទពិសោធន៍ពិសេសប្លែកក្នុងការប្រើប្រាស់រថយន្ត Rolls-Royce តាមដងផ្លូវ។ យើងពុំបានប្រើប្រាស់យុទ្ធសាស្ត្រក្នុងការប្រើតួរថយន្តរួមគ្នាសម្រាប់ម៉ូដែលផ្សេងគ្នានោះទេ ប៉ុន្តែយើងអាចបញ្ចូលផែនការសម្រាប់ម៉ាស៊ីនអគ្គិសនីទៅក្នុងស្ថាបត្យកម្មរថយន្តដែលមានស្រាប់របស់យើង ហើយធានាបាន៍ថា ផលិតផលពិសេសថ្មីនេះនឹងត្រូវតាមការរំពឹងចង់បានខ្ពស់ពីសំណាក់អតិថិជនរបស់យើង។

ក្រុមហ៊ុនរថយន្ត Rolls-Royce ប្រកាសពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួន
ក្រុមហ៊ុនរថយន្ត Rolls-Royce ប្រកាសពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួន

ឈ្មោះថ្មី៖ កេរតំណែលថ្មី

រថយន្ត Rolls-Royce នេះ គឺប្រៀបបាននឹងការគោរពតាមការព្យាករណ៍ទុកដូច្នោះដែរ ហើយជាការគោរព តាមការសន្យា នៅពេលដែលយើងបានចាប់ផ្តើមកិច្ចការដ៏វិសេសវិសាល។ នេះជាការចាប់ផ្តើមនូវកេរតំណែលថ្មី សម្រាប់ម៉ាកយីហោរបស់យើង។ ក្នុងស្មារតីនេះយើងបានសម្រេចចិត្តដាក់ឈ្មោះថ្មីទាំងស្រុងសម្រាប់រថយន្តនេះ។ ជាឈ្មោះដែលប្រកបដោយថាមពល និងធ្វើឲ្យនឹកឃើញដល់ឈ្មោះរថយន្តដែលបានបម្រើដល់ ក្រុមហ៊ុនបានល្អឥតខ្ចោះក្នុងរយៈកាលមួយសតវត្សកន្លងទៅ ដូចជារថយន្ត Phantom Ghost និង Wraith។ ជាឈ្មោះដែលសក្តិសមបំផុតជាមួយនឹងបរិស្ថានដ៏ប្រណិត ប្រៀបបាននឹងពិភពផ្សេង ដែលមានវត្តមាន របស់ផលិតផលរថយន្តរបស់យើង - ជាឈ្មោះដែលយើងបានត្រៀមទុកយ៉ាងពិសេសសម្រាប់ឱកាសនេះគឺ៖ Spectre

Spectre ជាឈ្មោះដែលផ្តល់ទៅឲ្យភាវៈនៅពិភពផ្សេង ដែលមានកម្លាំង និងភាពលេចធ្លោយ៉ាងខ្លាំង ជាភាវៈក្នុងអាណាចក្រផ្សេង ហើយវត្តមានរបសំភារៈនេះធ្វើឲ្យគេចាប់អារម្មណ៍ភ្លាមៗ។ Spectre បង្គឲ្យពិភពលោកនៅសៀមចឹង ហើយត្រតត្រាលើទីតាំងដែលមានវត្តមានរបស់ខ្លួន។ ដូច្នេះនៅពេលដែលបង្ហាញខ្លួនភ្លាមវារសាត់បាត់ទៅដែរ ដោយបន្សល់ទុកនូវភាពរំភើប ថាមពល និងការចាប់អារម្មណ៍។ *ឈ្មោះនេះស៊ីគ្នាយ៉ាងឥតខ្ចោះជាមួយនឹងរថយន្ត Rolls-Royce ដ៏អស្ចារ្យ ដែលយើងប្រកាសនៅថ្ងៃនេះ ជារថយន្តដែលធ្វើឲ្យគេចាប់អារម្មណ៍ចំពោះវត្តមានរបស់វា មុនពេលដែលវាបំបាំងខ្លួនទៅរកពិភពមួយសម្រាប់មនុស្សមួយចំនួនតូចប៉ុណ្ណោះ។ ក្នុងនាមជាម៉ាកយីហោដ៏មានគុណភាពបំផុតរបស់ប្រទេសអង់គ្លេស យើងបានសម្រេចជ្រើសរើសយកការប្រកបឈ្មោះនេះជាភាសាអង់គ្លេស ដែលមានន័យថា "សកលលោក"

អនាគតដ៏វិសេសវិសាល

*ជាមួយនឹងផលិតផលថ្មីនេះ យើងបានកំណត់ការតាំងចិត្តរបស់យើងក្នុងការធ្វើឲ្យផលិតផលរបស់យើងក្លាយ ជាផលិតផលដើរដោយថាមពលអគ្គិសនីទាំងស្រុងនៅឆ្នាំ 2030។ នៅពេលនោះ Rolls-Royce នឹងលែងក្លាយជាក្រុមហ៊ុនដែលផលិត និងលក់ផលិតផលរថយន្តដែលប្រើម៉ាស៊ីនចំហេះនាងក្នុងទៀតហើយ។ Spictro គឺជាតឹកតាងដែលបង្ហាញពីការគោរពតាមការព្យាករណ៍របស់លោក Charles ReMs។ ការសន្យារបស់ខ្ញុំ ដែលបានធ្វើឡើងជំនួសមុខឲ្យក្រុមហ៊ុនរថយន្ត Rolls-Royce ក៏ត្រូវបានគោរពតាមផងដែរ។ នៅពេលនេះយើងកំពុងចាប់ផ្តើមការងារដ៏ពិសេស។ ខ្ញុំមានមោទនភាពដែលយើងនឹងបន្តបម្រើការដឹកជញ្ជូនអតិថិជនទាំងសុភាពបុរស និងសុភាពនារីដែលជាវឌ្ឍនជន និងមានឥទ្ធិពលទៅរកអនាគតដ៏ភ្លឺត្រចះត្រចង់ និងរំជើបរំជួល។

ព័ត៌មានបន្ថែម

លោកអ្នកអាចស្វែងរកសេចក្តីប្រកាសព័ត៌មាន ឯកសារព័ត៌មានផ្សេងៗ ក៏ដូចជារូបភាព និងវីដេអូដែលមានគុណភាពច្បាស់ជាច្រើនទៀត នៅលើគេហទំព័រព័ត៌មានរបស់យើងគឺ PressClub

លោកអ្នកក៏អាចតាមដានព័ត៌មានអំពីម៉ាកយីហោរបស់យើងនៅលើបណ្តាញសង្គមនានាដូចជា៖ LinkedIn YouTube, Twitter, Instagram; និង Facebook ។ សូមស្វែងរករូបភាពតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/3Ajwts ។ កំណត់សម្គាល់សម្រាប់និពន្ធនាយក ក្រុមហ៊ុនរថយន្ត Rolls-Royce គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន BMW Group ហើយខុសស្រឡះ ទាំងស្រុងពីក្រុមហ៊ុន Rolls-Roycd plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធម៉ាស៊ីនជំរុញ។ បច្ចុប្បន្ន មានបុគ្គលិកជំនាញជាមនុស្សប្រុស និងស្រីចំនួនជាង 2,000 នាក់កំពុងបម្រើការនៅការិយាល័យ កណ្តាលរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce និងនៅរោងចក្រផលិតកម្មនៅឯ Goodwood, West Sudx ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោក សម្រាប់ផលិតដោយដៃនូវរថយន្តកំពូលប្រណិតរបស់ក្រុមហ៊ុន ។

ព័ត៌មានទំនាក់ទំនងតាមតំបន់ Michelle Chan

+65 8321 7041
[email protected] Sheryl Kezia
+61 435 779 950 [email protected] Vera Chen
+65 9816 2480
[email protected] Lim Shen Yee
+60 12 218 9015 shen [email protected] Yvonne Brigitte
+62 819 0635 2975 [email protected] Chloe Bui
+84 38 T717442 ^ [email protected] Chutinun Guna-Tilaka +66 61 956 2939 [email protected] Hal Serudin
+65 6838 9675
hal [email protected] Helpdesk
+65 9017 6272 * [email protected] +66 830766196
"WhatsApp / Zalo

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T