បរទេស៖ ភពតូចបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងត្រូវថតបាន កាលពីថ្ងៃសុក្រ ដោយយានអវកាសអឺរ៉ុប-ជប៉ុន ដែលបានធ្វើដំណើរទៅជិតបំផុត សម្រាប់បេសកកម្មរយៈពេល៧ឆ្នាំ។ បេសកកម្ម BepiColombo បានធ្វើការហោះហើរជាលើកដំបូងរបស់ខ្លួន ទៅជិតភពពុធ ក្នុងរយៈចម្ងាយ២០០គឺឡូម៉ែត្រពីផ្ទៃភពនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារអវកាសអឺរ៉ុបបាននិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ «ឥឡូវនេះយាន BepiColombo បានខិតទៅជិតភពពុធ ខណៈនេះជាការហោះហើរទៅជិតភពពុធជាលើកដំបូងក្នុងចំណោមចំនួន៦លើក»។ ក្នុងអំឡុងពេលហោះជិត យាន BepiColombo បានកំពុងប្រមូលទិន្នន័យវិទ្យាសាស្ត្រនិងរូបភាព ហើយបញ្ជូនពួកវាត្រលប់មកផែនដីវិញ។
បេសកកម្មដែលគ្រប់គ្រងរួមគ្នាដោយទីភ្នាក់ងារអវកាសអឺរ៉ុបនិងជប៉ុន បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០១៨។ ចុងក្រោយ វានឹងធ្វើការហោះហើរទៅជិតភពពុធចំនួន៦លើក មុននឹងចូលទៅក្នុងគន្លងគោចររបស់ភពនេះ នៅខែធ្នូ ឆ្នាំ២០២៥។
ក្នុងអំឡុងហោះទៅជិតកាលពីថ្ងៃសុក្រ កាមេរ៉ាគោលរបស់យានត្រូវបានការពារ និងមិនអាចចាប់រូបភាពកម្រិតគុណភាពខ្ពស់បានទេ។ ប៉ុន្តែកាមេរ៉ា២ក្នុងចំណោម៣ នឹងធ្វើការថតរូបភាពអឌ្ឍគោលខាងជើងនិងត្បូងរបស់ភពនេះ បន្ទាប់ពីបានហោះទៅជិតភព ចាប់ពីរយៈចម្ងាយ១,០០០គីឡូម៉ែត្រ។ យាន BepiColombo បានហោះទៅជិតផ្នែកពេលយប់នៃភពនេះ ដូច្នេះកំឡុងខិតជិតបំផុត វាមិនអាចផ្ដិតយករូបភាពបានច្បាស់នោះទេ៕
ប្រភព: CNN