ប្លែកខ្លាំង ខាត់ ​សុឃីម លេងខ្លួនបែបនេះ ក្មេងជាងមុនឆ្ងាយ

//s9.kh1.co/97/979fdd5f1c4ccb33be9a266b08a98bb5e11ee569.jpg
តារា & កម្សាន្ដ

 ០៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនថាលេងស្ទីលឈុត ក៏ដូចជាការផាត់មុខ ខាត់ ​សុឃឹម លេងមួយអស់ដៃ មើលទៅក្មេងជាងមុន ១០ឆ្នាំ

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ​ នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់ តារាស្រីពហុជំនាញ អ្នកនាង​ ខាត់សុឃឹម បានបង្ហោះចែកចាយ​រូបភាពប៉ុន្មានសន្លឹក ទៅកាន់សំណាក់ហ្វេនៗ ដែលកំពុងតែទទួលបានការកោតសរសើរ នូវរូបរាង នឹងសម្រស់របស់អ្នកនាង ជាមួយការផ្លាស់ប្តូរស្ទាយ៍ថ្មីបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ជាមួយរូបថតដែលបានបង្ហោះនោះ ជាមួយនឹង ការតុបតែងផាត់មុខ បានធ្វើលើកសម្រស់តារាស្រីរូបនេះ មានភាពលេចធ្លោ ស្រស់ស្អាត ជាពិសេសនោះ បានធ្វើឲ្យអ្នកនាង មើលទៅក្មេងជាងថែមមួយកម្រិតទៀត គួបផ្សំទៅនឹងការលេងម៉ូដរ៉ូប ដែលធ្វើពីសាច់ក្រណាត់សារ៉ុង កាន់តែមានភាពទាក់ទាញទ្វេដងតែម្តង។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ របស់តារាស្រីរូបនេះ បានចូលបញ្ចេញមតិនៅខាងក្រោមរូប និងបានលាន់មាត់កោតសរសើររាប់មិនអស់ នៃសម្រស់មិនចេះរីកស្ងួត មិនខ្ចីចាស់ ទោះបី មានកូន និងវ័យកាន់តែជ្រេ តែបើនិយាយពីសម្រស់ សុឃឹម នៅតែមានភាពទាក់ទាញជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពថ្មីរបស់ ខាត់​សុឃឹម
រូបភាពថ្មីរបស់ ខាត់​សុឃឹម
រូបភាពថ្មីរបស់ ខាត់​សុឃឹម
រូបភាពថ្មីរបស់ ខាត់​សុឃឹម
រូបភាពថ្មីរបស់ ខាត់​សុឃឹម
រូបភាពថ្មីរបស់ ខាត់​សុឃឹម
រូបភាពថ្មីរបស់ ខាត់​សុឃឹម
រូបភាពថ្មីរបស់ ខាត់​សុឃឹម
ខាត់ សុឃីម
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T