Ricky Dean មានអាយុទើបតែ ១៩ឆ្នាំ ហើយ សព្វថ្ងៃ រស់នៅ ប្រទេសអង់គ្លេស មានខួរក្បាល និង ការចងចាំ ខ្សោយ សឹងតែ គ្មានចាំ រឿងដែលកើតឡើង និង អ្វីដែលគេធ្លាប់បានធ្វើ។

ជារៀងរាល់ព្រឹក Ricky ត្រូវបាន ម្ដាយរបស់គេ ប្រាប់ អោយគេ ទៅដុសធ្មេញ ងូតទឹក ស្រស់ស្រូបអាហារពេលព្រឹក និងអ្វីៗជាច្រើនទៀត ដែលគេត្រូវធ្វើ ត្រូវបានកត់ចំណាំទុក នៅក្នុងទូរស័ព្ទដៃ និង សរសេរនៅលើ ក្ដារដែលដាក់ក្នុងផ្ទះទៀតផង។

ខួរក្បាលរបស់ Ricky ខ្វះអុកស៊ីសែន តាំងតែពីកំណើត ហើយនេះ ជាមូលហេតុដែលនាំ អោយរូបគេ មានការចងចាំ ខ្សោយ និងពេលខ្លះ មិនអាចចាំទៀតផង។

ម្ដាយរបស់គេ និយាយថា បើសិនជា ម្សិលមិញ Ricky បានចំណាយអស់ ១០ដុល្លារទៅលើអ្វីមួយ ថ្ងៃនេះ គេមិនចាំ ថាគេបានចំណាយ១០ដុល្លារនោះទេ។ គាត់បន្តទៀតថា សកម្មភាព ជារៀងរាល់ថ្ងៃ របស់ Ricky ពួកយើងបានថតទុក ដើម្បីអោយ រូបគេ មើល និងព្យាយាមចងចាំខ្លះៗ ក្រៅពីការមើលកំណត់ត្រា ក្នុងទូរស័ព្ទ និង ក្ដារខៀន។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះករណីចម្លែក របស់បុរសម្នាក់នេះ?









ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]