មកដឹងពីគំនិតបង្កើតវីដេអូ របស់តារាតិកតុកដ៏ល្បីម្នាក់នេះ ដែលទទួលបានការចាប់អារម្មណ៍ ពេញពិភពលោក

//s9.kh1.co/9b/9b4e36187b8bb9a8f061331ac0f93a1ab8e98852.jpg
បច្ចេកវិទ្យា

 ០៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដំបូងដូចតារាតិកតុកផ្សេងៗទៀតដែរ គាត់បានបង្កើតវីដេអូរាំខ្លួនឯង ការមើលវីដេអូហ្គេម ឬការលេងបែបកំប្លែង។

បរទេស៖ នៅពេលប្រទេសអ៊ីតាលីកំពុងស្ថិតនៅកំឡុងពេលបិទខ្ទប់មេរោគឆ្លងកូរ៉ូណាជាលើកដំបូង កាលពីឆ្នាំមុន លោក Khabane Lame បានបាត់បង់ការងាររបស់គាត់នៅរោងចក្រមួយ នៅជិតទីក្រុង Turin ភាគខាងជើង។ គាត់បានចំណាយពេលនៅផ្ទះរបស់ឪពុកម្ដាយគាត់ ក្នុងតំបន់ Chivasso ជាមួយបងប្អូនបង្កើត៣នាក់ ដើម្បីស្វែងរកការងារធ្វើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃមួយគាត់បានដោនឡូតតិកតុក ហើយចាប់ផ្ដើមបង្កើតវីដេអូនៅក្នុងបន្ទប់របស់គាត់។ យូរៗទៅ អាជីពគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង។ ដំបូងដូចតារាតិកតុកផ្សេងៗទៀតដែរ គាត់បានបង្កើតវីដេអូរាំខ្លួនឯង ការមើលវីដេអូហ្គេម ឬការលេងបែបកំប្លែង។ បន្ទាប់មក នៅដើមឆ្នាំនេះ គាត់បានចាប់ផ្ដើមចាប់អារម្មណ៍លើប្រភេទវីដេអូបង្ហាញពីរបៀបធ្វើអ្វីមួយ ដោយរូបគាត់បានប្រតិកម្មលើវីដេអូទាំងនោះ ដោយមិនបាននិយាយអ្វីសោះ គ្រាន់តែញាក់ស្មា និងលេងទឹកមុខ។

លោក Khabane Lame
លោក Khabane Lame

ឥឡូវ លោក Lame គឺជាបុរសដែលមានប្រជាប្រិយភាពបំផុត នៅលើតិកតុក ដែលមាន followers ជាង១១៤លាននាក់។ លោក Lame ដែលមានអាយុ២១ឆ្នាំ បានធ្វើវីដេអូដោយមិននិយាយអ្វីទាល់តែសោះ តែភាពស្ងៀមស្ងាត់របស់គាត់នៅលើតិកតុកពិតជាល្បីខ្ទរខ្ទារ។

លោកបានប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំបាននឹកឃើញគំនិតទាំងនេះ ដោយសារតែបានឃើញវីដេអូបែបនេះកំពុងចរាចរ ហើយខ្ញុំចូលចិត្តគំនិតនៃការនាំមកនូវភាពសាមញ្ញដល់វា»។ គាត់បានបន្តទៀតថា៖ «កាយវិការបែបនេះបានកើតឡើងដោយចៃដន្យ ប៉ុន្តែភាពស្ងៀមស្ងាត់មិនចៃដន្យទេ។ ខ្ញុំបានគិតវិធីមួយ ដើម្បីអាចទៅដល់មនុស្សម្នាឲ្យបានច្រើន តាមតែអាចធ្វើទៅបាន ហើយវិធីល្អបំផុតគឺមិននិយាយ»៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T