ក្រុមហ៊ុន UCO បានបង្កើតនូវឈើគូសមួយប្រភេទ ដែលធន់នឹងខ្យល់ និងទឹកបំផុត ដែលគេបានឲ្យឈ្មោះថា Stormproof មានន័យថាមិនខ្លាចសូម្បីតែព្យុះ។

មានឈើគូសមួយចំនួន អាចនឹងធន់ជាមួយនឹងខ្យល់ តែទោះជាយ៉ាងណាក៏នៅតែរលត់ ពេលដែលត្រូវទឹកសើម មិនដូចឈើគូស Stormproof នេះឡើយ។ វាមានភាពងាយស្រួលក្នុងការបញ្ឆេះ ហើយវាអាចរក្សាភ្លើងបានរហូតដល់ ១៥វិនាទី ទោះជាយើងដាក់វាចូលក្នុងទឹកក៏ដោយ។ ឈើគូសប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់អ្នកធ្វើម្ហូប ដែលត្រូវការបង្កាត់ភ្លើង ឬ ទៅតាមព្រៃភ្នំជាដើម។

ឈើគូស Stormproof របស់ UCO គឺជារបស់មួយដែលអាចរាប់ចូលក្នុង របស់សំខាន់ត្រូវការចាំបាច់ទាំង១០ ដែលអ្នកត្រូវយកតាមខ្លួន។ វាគឺជាផលិតផលរបស់ សហរដ្ឋអាមេរិក ក្នុងប្រអប់វាមួយ មានឈើគូសចំនួន ២៥ដើម និងប្រដាប់បញ្ឆេះមួយ។ រីឯតម្លៃរបស់វាមានចាប់ពី ៣ដុល្លារ រហូតដល់ ១០ដុល្លារ អាស្រ័យទៅលើចំនួនឈើគូស និងប្រអប់ដែលផ្ទុកវា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ឈើគូស ប្រភេទនេះ? បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]