ហ្វីយ៉ាតា ទម្លាយរូបកាល១០ឆ្នាំមុន ធៀបនឹងបច្ចុប្បន្នខុសគ្នា៣៦០ដឺក្រេ

//s9.kh1.co/96/9642d112b5b4ca76fde10e7990a468e97902ff6b.jpg
តារា & កម្សាន្ដ

 ០៣-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មិនច្រលំគេទេ ហ្វីយ៉ាតា ទម្លាយរូបខ្លួនកាលពីជាង១០ឆ្នាំមុន ឃើញហើយមើលមិនចង់ស្គាល់។

កម្សាន្ត៖ ជាការពិតណាស់ បើទោះបីជា បច្ចុប្បន្ន អតីត Freshie Girl ចំណាត់ថ្នាក់លខ២ ថៃ នារីសុជាតា ហៅ  ហ្វីយ៉ាតា មិនសូវលេចមុខក្នុងរង្វង់សិល្បៈក៏ពិតមែន ប៉ុន្តែចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ស្រីស្រស់រូបនេះ ហាក់មានការចាប់អារម្មណ៍ច្រើន ពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយសារតែ នាងមានរូបរាង សម្ផស្សស្រស់ស្អាតហាយសូ មិនចាញ់តារាឯទៀតប៉ុន្មានទេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដូចដែលហ្វេនៗគ្រប់គ្នាបានដឹងស្រាប់ហើយថា អ្នកនាង ហ្វីយ៉ាតា ពេលនេះមានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ផងនោះ បើក្រឡេកទៅមើលរូបសម្រស់នាងវិញ ឃើញថាក្រមុំល្មមៗសុំខ្មាសតែម្ដង ទាំងមានមុខមាត់ស្អាត និងរូបរាងស្រឡូន Gaol គួរឲ្យទាក់ទាញផងដែរ។  ជាពិសេស ការលេងខ្លួនរបស់តារារូបនេះ ពិតជាមានភាពស៊ីវិល័យ ហើយលេចធ្លោ ធ្វើឲ្យហ្វេនៗសម្លឹងមើលសឹងតែមិនដាក់ភ្នែកគ្រប់ពេលដែលនាងធ្វើខ្លួនម្ដងៗ។

ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបនាងបានបង្ហោះរូបភាពចាស់កាលពី១២-១៣ឆ្នាំមុនជាច្រើន ដែលសម្រស់តារាស្រីរូបនេះខុសប្លែកដាច់កាលពីជំនាន់មុន ដោយការតុបតែងខ្លួនបែបសក់ប៉ោងៗ ការផាត់មុខមិនសូវជាទាក់ទាញ ខុសប្លែកពីបច្ចុប្បន្ន ហ្វីយ៉ាតា តែងតែបង្ហោះរូបភាពស្អាតៗ រួមជាមួយការតុបតែងខ្លួនយ៉ាងស៊ីវិល័យ ជាមួយឈុតសម្លៀកបំពាក់ទាន់សម័យ មានភាពស៊ិចស៊ីទៀតផង៕ 

សូមទស្សនរូបភាពខាងក្រោម៖

ហ្វីយ៉ាតា បច្ចុប្បន្ន
ហ្វីយ៉ាតា បច្ចុប្បន្ន
ហ្វីយ៉ាតា បច្ចុប្បន្ន
ហ្វីយ៉ាតា បច្ចុប្បន្ន
ហ្វីយ៉ាតា បច្ចុប្បន្ន
ហ្វីយ៉ាតា បច្ចុប្បន្ន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន
ហ្វីយ៉ាតា ពីមុន និង បច្ចុប្បន្ន
ហ្វីយ៉ាតា ពីមុន និង បច្ចុប្បន្ន
ថៃ នារីសុជាតា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T