ជារឿងទាក់ទងទៅនឹង សេចក្ដីសណ្ដោស ប្រណី និង ស្រលាញ់ ដែលឪពុក ម្ដាយមាន ចំពោះ បុត្រភ្ងា ទោះបីជា លំបាកវេទនាយ៉ាងណា សុំតែអោយ កូនបានសុខ និងខ្ពង់ខ្ពស់។

ជាក់ស្ដែង លោកឪពុកម្នាក់ដែលមានឈ្មោះថា Simen Payneអាយុ ៥៣ឆ្នាំ បានធ្វើវិក័យប័ត្រ ក្លែងក្លាយ ប្រមាណជា ជាង ៣០,០០០ដុល្លារ ពីក្រុមហ៊ុន ហើយរូបលោក បានបង្វិលលុយទាំងនោះ ចូល គណនីយ ផ្ទាល់ខ្លួនគាត់។ ក្រោយមក ក្រុមហ៊ុនក៏ ចាប់ផ្ដើម ស៊ើប និងរកឃើញ ថា លោក Simen Payne ពិតជាបានលួចយកលុយទាំងនោះមែន។

ប្រាក់ទាំងអស់នេះ រូបលោកបាននិយាយថា គាត់បានយកទៅបង់ថ្លៃ សាលាកូនរបស់គាត់ និងការចំណាយផ្សេងៗនៅក្នុងផ្ទះ ដោយរូបលោកផ្ទាល់ពុំមាន សមត្ថភាព ក្នុងការ បង់លុយ អោយកូនរៀន ភ្លាមៗនោះទេ ហើយលោកក៏ដឹងដែរថា នេះជាបទល្មើស ដែលមិនអាចលើកលែងបាន តែគាត់គ្មានជំរើស។ លោក Simen Payne ត្រូវបានចោទប្រកាន់ពីបទ រំលោភលើសេចក្ដីទុកចិត្ត និងត្រូវជាប់ក្នុងគុក ក្នុងរយៈពេល ២០ខែ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះទឹកចិត្តឪពុក និង ការងារ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]