TikTok ចូលរួមសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយចំណេះដឹងស្ដីពីកូវីដ ១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជោគជ័យ

//s9.kh1.co/42/428337243808308519cda6286dbea29a87d85705.jpg
សង្គម

 ០២-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

TikTok ជាបណ្ដាញសង្គមផ្ដោតលើវីដេអូឃ្លីបខ្លីៗឈានមុខគេ ជាមួយបេសកកម្មជំរុញឱ្យមានការច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ នឹងចូលរួមយុទ្ធនាការរបស់ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្ដពលរដ្ឋកម្ពុជាបន្ដការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ តាមរយៈក្រុមអ្នកបង្កើត​ TikTok បើទោះបីជាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនៅទូទាំងប្រទេស មានអត្រាខ្ពស់យ៉ាងណាក៏ដោយ។

ភ្នំពេញ៖ TikTok ជាបណ្ដាញសង្គមផ្ដោតលើវីដេអូឃ្លីបខ្លីៗឈានមុខគេ ជាមួយបេសកកម្មជំរុញឱ្យមានការច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ នឹងចូលរួមយុទ្ធនាការរបស់ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្ដពលរដ្ឋកម្ពុជាបន្ដការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ តាមរយៈក្រុមអ្នកបង្កើត​ TikTok បើទោះបីជាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនៅទូទាំងប្រទេស មានអត្រាខ្ពស់យ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការនេះ ក៏មានបំណងដោះស្រាយរាល់ការយល់ច្រឡំជុំវិញបញ្ហាវីរុសរាតត្បាតសកល។ ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ដែលកំពុងចូលរួមចំណែកក្នុងយុទ្ធនាការនេះ រួមមាន We-Pharm, វេជ្ជបណ្ឌិត មនោរ័ត្ន, វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា និង វេជ្ជបណ្ឌិត ស៊ីម ផល្លី

TikTok ក៏ទទួលបាននូវអ្នកគាំទ្រចម្រុះកាន់តែច្រើននៅកម្ពុជា។ ទាំងនេះ គឺជាហេតុផលដែលក្រសួងទាំងពីរមានផែនការបង្កើតយុទ្ធនាការអប់រំ ដោយប្រើប្រាស់តំណរភ្ជាប់សញ្ញា #KhmerVacc។ យុទ្ធនាការនេះ ក៏មានបំណងក្រើនរំឭកដល់ពលរដ្ឋកម្ពុជា ឱ្យនៅតែមានការប្រុងប្រយ័ត្ន និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ  ដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។

TikTok
TikTok

យុទ្ធនាការទប់ស្កាត់ជំងឺឆ្លងសកលនេះ ក៏មានការបញ្ចូលបដាផ្សព្វផ្សាយ និងទំព័រវេបសាយក្នុងស្រុក ដែលនឹងផ្ដល់ព័ត៌មានពិតអំពីការវ៉ាក់សាំង និងសកម្មភាពក្រោយចាក់វ៉ាក់សាំង​ ដោយបង្ហាញផ្លូវអ្នកប្រើប្រាស់ចូលទៅរកប្រភពព័ត៌មានផ្លូវការផ្ទាល់ ដូចជា វេបសាយព័ត៌មានអ្នកចាក់វ៉ាក់សាំងកូវីដ ១៩ https://www.search.vaccine.gov.kh/ ព័ត៌មានស្ដីពីកាតវ៉ាក់សាំងរបស់ក្រសួងការពារជាតិ https://cv19.mod.gov.kh និងព័ត៌មានពីក្រសួងសុខាភិបាល www.moh.gov.kh

អ្នកនាំពាក្យ TikTok លោក Kyu Kyu Thein ជាប្រធានគ្រប់គ្រងគោលនយោបាយសាធារណៈ បាននិយាយថា៖

« ក្នុងនាម TikTok យើង មានក្ដីសោមនស្សរីករាយដែលបានរួមចំណែកចូលរួមជាមួយក្រុមអ្នកគាំទ្រ TikTok ដែលកំពុងតែមានចំនួនកើនឡើងខ្លាំង ក្នុងបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រទេសជាតិ និងសហគមន៍ »។

ប្រសាសន៍លោក Kyu Kyu Thein

អ្នកនាំពាក្យរូបនេះ បានបន្ដថា៖

« TikTok បានប្ដេជ្ញាចិត្ដប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន ក្នុងការបញ្ជ្រាបព័ត៌មានស្ដីពីការអប់រំ វិធានការសុវត្ថិភាព និងឱកាសជំនួញអនឡាញទៅដល់មហាជនកាន់តែទូលំទូលាយ »។

  ប្រសាសន៍លោក Kyu Kyu Thein

យុទ្ធនាការរួមគ្នារវាង TikTok និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងបំណងកាត់ផ្ដាច់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយលើកទឹកចិត្ដប្រជាជនកម្ពុជាស្វែងរក និងផ្ទៀងផ្ទាត់ពត៌មានពិត តាមរយៈការប្រើប្រាស់ប្រភពព័ត៌មានដ៏គួរឱ្យជឿទុកចិត្ដ ដូចជា វេបសាយរបស់អង្គការសុខភាពពិភពលោក (http://www.who.int/) និងវេបសាយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់រាជរដ្ឋាភិបាលកម្ពុជា (http://www.cdcmoh.gov.kh/) ក៏ដូចជាការរាយការណ៍នូវអ្វីដែលអ្នកប្រើប្រាស់យល់ថា វាអាចបំពាននឹងគោលការណ៍ណែនាំសហគមន៍របស់ TikTok

ជាមួយយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយភាពជោគជ័យរបស់កម្ពុជា អ្នកបង្កើតកម្មវិធីលើ TikTok ល្បីៗមួយចំនួនមកពីវិស័យវេជ្ជសាស្ដ្រ បន្ដទទូចក្រុមអ្នកគាំទ្ររបស់ខ្លួនឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាពលរដ្ឋភាគច្រើនបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ រួចរាល់យ៉ាងណាក៏ដោយ។

ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok  ក្រុមអ្នកជំនាញវេជ្ជសាស្រ្តអប់រំសុខភាព We-Pharm បានផលិតវីដេអូមួយអបអរសាទររាជរដ្ឋាភិបាល លើវីដេអូយុទ្ធនាការដ៏ជោគជ័យនេះ។

We-Pharm បានសរសេរសារថា៖

« ក្នុងនាម We-Pharm យើងចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេសជោគជ័យបន្ដបន្ទាប់។ ថ្ងៃនេះ ដោយបានចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល យើងទទូចដល់លោកអ្នកឱ្យនៅតែបន្ដប្រុងប្រយ័ត្នខ្ពស់ ទោះទទួលបានការចាក់វ៉ាក់សាំងរួចរាល់យ៉ាងណាក៏ដោយ »។

សាររបស់ We-Pharm

អ្នកបង្កើតកម្មវិធីលើ TikTok ដ៏មានប្រជាប្រិយម្នាក់ទៀត វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា មកពីផ្នែកវេជ្ជសាស្ដ្រ បានឱ្យដឹងថា៖

« អ្នកជំងឺរបស់ខ្ញុំមកជួបខ្ញុំដោយសារពួកគេចង់បានភាពស្រស់ស្អាត ហើយភាពស្រស់ស្អាតនេះទៀតសោតក៏មានន័យថា មានអារម្មណ៍ស្រស់ស្រាយផងដែរ។ ដូច្នេះ ចូរគិតពីខ្លួនឯង និងគិតពីអ្នកដទៃ ថ្វីដ្បិតតែពេលនេះ យើងបានចាក់វ៉ាក់សាំងរួចក៏ដោយ។ បន្ដប្រុងប្រយ័ត្ន រក្សាសុវត្ថិភាព និងអនុវត្ដវិធានការ ៣កុំ ៣ការពារ »។

ប្រសាសន៍វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា

វេជ្ជបណ្ឌិត មនោរ័ត្ន និង វេជ្ជបណ្ឌិត ស៊ីម ផល្លី បានចែករំលែកសារស្រដៀងគ្នាទៅកាន់អ្នកគាំទ្ររបស់ពួកគាត់ផងដែរ។

សម្រាប់ព័ត៌មានលម្អិតអំពីយុទ្ធនាការ សូមចុចត្រង់នេះ

អំពី TikTok

TikTok ជាវេទិការឈានមុខសម្រាប់វីដេអូទូរស័ព្ទខ្លីៗ។ បេសកកម្មរបស់TikTok គឺលើកទឹកចិត្ដក្នុងការច្នៃបង្កើត និងពាំនាំភាពរីករាយ។ TikTok មានការិយាល័យរបស់ខ្លួននៅជុំវិញពិភពលោក រួមទាំង ក្រុងឡូសអេនជឺលេស តំបន់ស៊ីលីខូន វ៉ាឡេ ក្រុងញូវយ៉ក ក្រុងឡុងដ៍ ក្រុងប៉ារីស ក្រុងប៊ែរឡាំង ក្រុងឌូបៃ ក្រុងសិង្ហបុរី ក្រុងហ្សាការតា ក្រុងសេអ៊ូល និងក្រុងតូក្យូជាដើម។ សុំចូរទៅកាន់វេបសាយ www.tiktok.com

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T