បុរសម្នាក់បាត់ខ្លួនដោយសារឧប្បត្តិហេតុនៅលើទូក បណ្តាលឲ្យ​ធ្លាក់ចុះក្នុងទឹក បាត់ដំណឹងសូន្យឈឹង

//s9.kh1.co/2e/2e319fb44840e76dbba86e1df98885f1902d2a5c.jpg
សង្គម

 ០២-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មានបុរសម្នាក់បាត់ខ្លួនដោយសារតែទូករបស់ខ្លួនបានបើកទៅបុកនឹងច្រាំង បណ្តាលឲ្យ​ធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។

បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ មានបុរសម្នាក់បាត់ខ្លួនដោយសារទូករបស់ខ្លួនបានបើកទៅបុកនឹងច្រាំង បណ្តាលឲ្យ​ធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី២ ខែតុណ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយអន្តរាគមន៍ស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២ ខែតុណ ឆ្នាំ២០២១ ។

ចំពោះបុរសដែលបាត់ខ្លួនមានឈ្មោះ សុន សាវុធ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមកូនដំរី សង្កាត់និមិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅនេសាទត្រី នៅក្នុងតំបន់បឹងអូខៃដន ពីនាក់កូនប្រុស អាយុ ១៣ឆ្នាំ ។

សូមបញ្ជាក់ថាករណីនេះបានកើតឡើងដោយសារទូកជនរងគ្រោះបានបើកទៅបុកនឹងច្រាំង បណ្តាលអោយបុរសម្នាក់ធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីកើតហេតុកូនប្រុសរបស់ជនរងគ្រោះបានជួសង្រ្គោះដោយសុវត្ថិភាព។ ដោយឡែកកម្លាំងអន្តរាគមន៍របស់កងពល បានបន្តស្វែងរក ជនរងគ្រោះដែលបាត់ខ្លួនដោយសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋរួមជាមួយនិងទូកកាណូតចំនួន ៥គ្រឿង ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពការចុះទឹកស្វែងរកជនរងគ្រោះ
សកម្មភាពការចុះទឹកស្វែងរកជនរងគ្រោះ
សកម្មភាពការចុះទឹកស្វែងរកជនរងគ្រោះ
សកម្មភាពការចុះទឹកស្វែងរកជនរងគ្រោះ
សកម្មភាពការចុះទូកស្វែងរកជនរងគ្រោះ
សកម្មភាពការចុះទូកស្វែងរកជនរងគ្រោះ
សមត្ថកិច្ចកំពុងស្វែងរកជនរងគ្រោះ
សមត្ថកិច្ចកំពុងស្វែងរកជនរងគ្រោះ
សមត្ថកិច្ចកំពុងស្វែងរកជនរងគ្រោះ
សមត្ថកិច្ចកំពុងស្វែងរកជនរងគ្រោះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T