បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ការិយាល័យកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយ មានជ័យ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ បានចុះឡោមព័ទ្ធ បង្ក្រាបបនល្បែងយូគីស្ទួច មួយកន្លែងនៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ឃាត់បានមនុស្សប្រុស ស្រី០៥នាក់ បញ្ជូនទៅតុលាការ។

ប្រតិបត្តិការនេះដឹកនាំ និងសម្របសម្រួលនីតិវិធី ចុះបង្រ្កាបដោយលោក ផាន់ ភិរម្យ ព្រះរាជអាជ្ញាររង អមសាលា ដំបូងខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្ត កម្លាំងព្រហ្មទណ្ឌកម្រិត ស្រាល-ធ្ងន់ និង កម្លាំងនគរបាលក្រុងប៉ោយប៉ែត។

លោក សិទ្ធ ឡោះ បានឲ្យដឹងថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើងឃាត់បានមនុស្សប្រុសស្រីចំនួន ០៥នាក់ រួមមាន ទី១-ឈ្មោះ ម៉ុត សាមិត្ត ហៅ យាយ វិត ភេទស្រី អាយុប្រហែល ៥៨ឆ្នាំ ជាម្ចាស់ទីតាំងនិង ជាមេយូគី ដុសស្លែ ទី២-ឈ្មោះ រិន ភាន ភេទប្រុស អាយុ ៣៨ឆ្នាំ ទី៣-ឈ្មោះ រតន៍ សុខ ភេទប្រុស អាយុ ៤១ឆ្នាំ ទី៤-ឈ្មោះ សុខ សុភក្ត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ទី៥-ឈ្មោះ សា តាំង ភេទប្រុស អាយុ ៥២ឆ្នាំ ជនសង្ស័យទាំង ០៥នាក់នេះ គឺជាលេងល្បែងលុយធំ។

លោក សិទ្ធ ឡោះ បានបន្តថា ក្រៅពីនេះកម្លាំងរបស់លោក ដកហូតបានសម្ភារមួយចំនួន ដូចជា ផ្ទាំងលេខ យូគី ១ផ្ទាំង  ប្រាក់ខ្មែរ ៧០ម៉ឺនរៀល ប្រាក់ថៃ ៦៦០០បាត និងម៉ូតូដែលគេយកមកបញ្ចាំ ១គ្រឿង សេរី ២០១២។

លោកបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ កំពុងស្ថិតក្រោមការសួរនាំ របស់សមត្ថកិច្ច នៅស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕











ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]