រាជធានី​ភ្នំពេញ ៖​​ ម៉ូតូ​២គ្រឿង​​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​​៦​នាក់​រង​របួស​​​ក្នុង​នោះ​របួស​ធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់ ត្រូវ​រថយន្ត​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មេសា នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ភូមិ«​ក» សង្កាត់​ច្រាំ​ចំរេះទី​២ ខណ្ឌ​​ឫស្សី​កែវ រវាង​ម៉ូតូ​ឌ្រីម​សេ​១២៥ ​បើក​​​ដោយ​ឈ្មោះ​កា ឌិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បុក​ជា​មួយ​ម៉ូតូ​សេ​១០០​ កូរេ៉​ ​បើក​​​ដោយ​ឈ្មោះ​ជួន ជន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​​​ទី​លំ​នៅ​ក្នុង​ភូមិ​លូ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ ។ ចំណែ​កអ្នក​រួម​ដំណើរ​ដែល​រង​របួស​គេពុំ​​​ស្គាល់​អត្ត​សញ្ញាណ​ឡើយ ។

​​សាក្សី​នៅ​កន្លែង​កើត​​​​ឱ្យ​ដឹង​ថា ​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ​ជិះ​គ្នា​៤​នាក់ ដឹក​ក្មេង​ប្រុស​២​នាក់ ក្មេង​ស្រី​ម្នាក់តាម​ផ្លូវ​ជាតិ​លេខ​៥ ចេញ​ពី​សាលា​រៀន​​ត្រឡប់​ទៅ​ផ្ទះ​ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​​ដល់​កន្លែង​កើត​ហេតុ​បត់​ឆ្វេង ស្រាប់​តែ​បុក​ជា​មួយ​ម៉ូតូ​សេ​១០០ កូរ៉េ ​ជិះ​តែ​ម្នាក​់​ឯង​ ​។ ពេល​នោះ​​ម៉ូតូ​បាន​ដួល​បោក​ត្រូវ​អ្នក​​ដំណើរ​ម្នាក់​ទៀត​រង​របួស​ ។ ​សរុប​ទាំង​អស់​មាន​មនុស្ស​រង​របួស​ចំនួន​៦​នាក់ ក្នុង​នោះ​ធ្ងន់​២​នាក់ ស្រាល​៤​​នាក់ ត្រូវ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។ ​ម៉ូតូទាំង​ពី​រ​គ្រឿង​ត្រូវ​​​សមត្ថ​កិច្ច​បញ្ជូន​ទៅ​​ការិយាល័យ​ចរាចរ​ជើង​គោក​​រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ