ព្រូដិនសល ដាក់ដំណើរការផលិតផលធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់ចរាចរណ៍តាមប្រព័ន្ធឌីជីថលដំបូងគេនៅកម្ពុជា!

//s9.kh1.co/c1/c18dfcc079a23490f44e0db298b02816753b308c.jpg
សង្គម

 ០៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ធានារ៉ាប់រងនៅក្នុងដៃអ្នក - ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ មានភាពសាមញ្ញ តម្លៃសមរម្យ និងងាយស្រួល ដែលអ្នកអាចទទួលបានការការពារភ្លាមៗ ឥឡូវនេះមាននៅលើកម្មវិធី Pulse by Prudential។

ភ្នំពេញ​៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាកត្តាចម្បងមួយនៃការស្លាប់ និងរបួស នៅព្រះរាជាណាចក្រកម្ពុជា ដែលជាមធ្យមមានចំនួន ១៣.៧០០ នាក់ ទទួលរងរបួស និងមរណភាពចំនួន ៥.៤ នាក់ ជារៀងរាល់ថ្ងៃ[1]។ មិនត្រឹមតែប៉ុណ្ណោះ ការចំណាយលើការថែទាំសុខភាពនៅឆ្នាំ ២០២០ មានទំហំជាទឹកប្រាក់ដល់ទៅ ៨០០ លានដុល្លារអាមេរិក[2] សម្រាប់ករណីដែលតម្រូវឱ្យមានការស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រផ្សេងៗ ដែលនេះជាចំណាយដែលប្រជាជនជាច្រើនត្រូវចំណាយដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រោះថ្នាក់ដែលមិននឹកស្មានដល់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជាបានដាក់ដំណើរការនូវផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ដែលជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួនតាមប្រព័ន្ធឌីជីថលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ផ្តល់អត្ថប្រយោជន៍សម្រាប់ហេតុការណ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ដូចខាងក្រោម៖

១. ករណីបាក់ឆ្អឹង
២. ករណីបាត់បង់ដៃ/ជើងម្ខាង
៣. អត្ថប្រយោជន៍ករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍
៤. ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចរាចរណ៍

អតិថិជនអាចទិញផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ នៅលើកម្មវិធីសុខភាព Pulse by Prudential (Pulse) ក្នុងតម្លៃចាប់ពី ៧,២៥ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអតិថិជនអាចធ្វើការជ្រើសរើសកញ្ចប់ផលិតផលដែលសមស្របនឹងតម្រូវការរបស់ពួកគេ ដែលមានរហូតដល់ទៅ ៤ ប្រភេទកញ្ចប់។ ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ផ្ដល់ភាពងាយស្រួលក្នុងការទិញ ព្រោះអតិថិជនអាចដំណើរការទិញផលិតផលនេះ នៅលើតែកម្មវិធីសុខភាព Pulse ដោយវិធីងាយៗ និងចំណាយពេលខ្លី។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានចេញជូនភ្លាមៗ ហើយអតិថិជនអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ខ្លួន និងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតផ្សេងៗ ក៏ដូចជាការទាមទារសំណងបានគ្រប់ពេលវេលា ២៤/៧ តាមរយៈកម្មវិធី Pulse ដោយងាយស្រួលនៅផ្ទះរបស់ពួកគេ។

“បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាព និងការការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់។ យើងបានធានាថាផលិតផលធានារ៉ាប់រងនេះ មានភាពងាយស្រួលក្នុងការស្វែងយល់ ការទិញ ការគ្រប់គ្រង និងការទាមទារសំណងដែលអាចធ្វើបានគ្រប់ពេលវេលា ២៤/៧ ប្រកបដោយសុវត្ថិភាព។ យើងពិតជាមានសេចក្តីរំភើបដែលអាចដាក់ដំណើរការនូវការផ្ដល់ជូននេះជាលើកដំបូង។”

នេះបើតាមការបញ្ជាក់របស់លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា

Pulse គឺជាកម្មវិធីសុខភាពបែបឌីជីថលដំបូងគេនៅក្នុងតំបន់ដែលផ្តល់ជូននូវការគ្រប់គ្រងសុខភាពជារួមដល់អ្នកប្រើប្រាស់។ អ្នកអាចទាញយកកម្មវិធី Pulse ដោយឥតគិតថ្លៃ ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ Pulse ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីខែតុលា ឆ្នាំ ២០២០ ហើយមានអ្នកទាញយកជាង ១ លានដង។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ សូមចូលទៅកាន់   https://www.prudential.com.kh/

កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ

កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ
កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ
កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ
កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ
កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ
កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ
កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ
កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ

អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដោយផ្តោតលើតំបន់អាស៊ី និងអាហ្វ្រិក។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពមានតម្លៃសមរម្យ និងការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។ ព្រូដិនសល ជួយប្រជាជនក្នុងការការពារ និងបង្កើនទ្រព្យសម្បត្តិ និងជម្រុញការសន្សំសម្រាប់គោលដៅរបស់ពួកគេ។ អាជីវកម្មរបស់យើងមានអតិថិជនជាង ១៧ លាននាក់ នៅអាស៊ីនិងអាហ្វ្រិក ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។

*ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអ៊ីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។

អំពី Pulse by Prudential

Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ  ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលាដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្កា​រ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។

ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់មក Pulse មានអ្នកទាញយកមកប្រើប្រាស់ច្រើនជា ៣០ លានដង* ហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com

*គិតត្រឹមខែសីហា ឆ្នាំ២០២១

[1] https://data.worldbank.org/indicator/SH.XPD.CHEX.GD.ZS?locations=KH – Healthcare expenditure is 6% of $25.3B or $1.5B. 57% of these are out of pockets expenses or 0.8B

[2] https://data.worldbank.org/indicator/SH.XPD.CHEX.GD.ZS?locations=KH – Healthcare expenditure is 6% of $25.3B or $1.5B. 57% of these are out of pockets expenses or 0.8B

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfb12240d077c5a632bd0a68e90efa735c7db1d.jpg

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោងកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង” ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយ ឆាឈីង”!

 ២១-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T