បើស្អប់Block! គង់ ចាន់ស្រីមុំ ទៅTripម្ដងៗមិនបានដើរលេង ថតតែរូបដើម្បីហ្វេន ១ថ្ងៃ៤ឈុត (មានវីដេអូ)

//s9.kh1.co/cd/cd160256959401d11102ddce26726b73050253be.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

តារាស្រីកូន១អ្នកនាង គង់ ចាន់ស្រមុំ កាន់តែមានស្ទាយ៌តុបតែងខ្លួនប្លែកៗ មិនដែលធ្វើឲ្យអ្នកគាំទ្រស៊ាំភ្នែក ស្លៀកឈុតជានគ្នាម្ដងណាឡើយ។

ភ្នំពេញ៖ តារាសម្ដែង និងពិធីការិនីកូនមួយអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាសិល្បការិនីមួយរូប ដែលចូលចិត្តដើរលេងកម្សាន្ត និងតុបតែងខ្លួនជាមួយស្ទាយ៌ថ្មីប្លែកៗ។ ពិតណាស់ គ្រប់រូបភាពដែលអ្នកម្ដាយសម័យថ្មីបង្ហោះម្ដងៗ តែងតែទទួលបានការពេញចិត្ត និងសរសើរពីការលេងខ្លញន និងសម្រស់ដ៏ស្រស់ស្អាតផូរផង់របស់នាងគ្រប់ៗគ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងការពេញចិត្តរូបភាព និងស្ទាយ៍តែងខ្លួន ថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានជនមិនស្គាល់មុខ ប្រើគណនីក្លែងក្លាយមួយ បាននិយាយប្រើពាក្យសម្ដីមិនសមរម លើរូបភាពដែលនាងថតស្លៀកប៊ីគីនីបញ្ចេញសាច់នៅជ្រោះទឹកធ្លាក់ជាមួយស្វាមី។ ដោយរូបភាពទាំងនោះបង្ហាញពីភាពផ្អែមល្ហែមជាមួួយស្វាមីមិនខុសពីរាល់ដងប៉ុន្មានឡើយ តែមានគណនីមួយបានបញ្ចេញមតិមិនពេញចិត្ត។

ជាក់ស្ដែង ស្របពេលឃើញគណនីមួយនោះ ប្រើពាក្យមិនគាប់បីទៅកាន់ខ្លួនរួចមិនបានប៉ុន្មានផង អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើការLive តបតទៅវិញភ្លាមៗ ដោយនាងបាននិយាយថា៖

បើទើសគេអាចBlockគេចោល ចង់និយាយថាខ្ញុំដើរលេងម្ដងៗ ទម្រាំបានរូបភាពមួយសន្លឹកៗហត់ណាស់អ្នកទាំងអស់គ្នា ដោយសារខ្ញុំចង់ចែករំលែកនូវរូបភាពស្អាតៗឲ្យហ្វេនបានឃើញ។ ហើយពេលខ្ញុំទៅដើរលេងម្ដងៗដូចជាមិនដែលដើរលេងទេ ទៅដល់ភ្លាម ចាប់ផ្ដើមផាត់មុខ រៀបចំស្លៀកខោអាវភ្លាមៗ ថតមួយថ្ងៃ ធ្វើយ៉ាងណាឲ្យបាន៤ឈុត។

សម្ដីអ្នកនាង គង់ ចាន់ស្រីមុំ

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
វីដេអូ  អ្នកនាង គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T