ជារឿងដែល គួរអោយ ខកចិត្ត ជាពិសេស សំរាប់ កូនក្រមុំ ដែលនៅថ្ងៃ មង្គលការ បែរជាមិន លេចមុខ កូនកំលោះ ព្រោះតែ ត្រូវជាប់ឃុំ នៅក្នុងគុក។

Thompson អាយុ២៣ឆ្នាំ ត្រូវជាកូនកំលោះនោះ បានត្រូវប៉ូលីស ចាប់ខ្លួន និងឃុំខ្លួន ជាបណ្ដោះអាសន្ន ខណៈពេលដែល រូបគេ ធ្វើដំណើរ ជ្រុលល្បឿន ដើម្បី ទៅកាន់ ព្រះវិហារ រៀបអាពាហ៍ពិពាហ៍ អោយទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើង នៅរដ្ឋ Indiana សហរដ្ឋអាមេរិក ដោយ កូនកំលោះ បានបើកឡាន ដោយល្បឿន ១០០ម៉ាយ ក្នុងមួយម៉ោង ដែលល្បឿននេះ អាចធ្វើអោយគាត់ ស្ថិតក្នុងគុកមួយរយៈបាន។

ទោះបីជា កូនកំលោះ ប្រាប់ហេតុផល និង សុំទៅរៀបអាពាហ៍ពិពាហ៍ សិនក៏ដោយ ក៏ប៉ូលីស បានបញ្ជូន រូបគេ ទៅនៅក្នុងគុក មិនអាចលើកលែង។

តើលោកអ្នកយល់ថា កូនកំលោះ ធ្វើខុស ឬ ត្រូវ ក្នុងការបើកបរដោយល្បឿនលឿន?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]