កាលពីពេលថ្មីៗកន្លងទៅនេះ គេបានប្រទះឃើញ ស្រ្តីជនជាតិឥណ្ឌូនេស៊ីមួយក្រុម មានគ្នា ៥ ទៅ ៦នាក់ បានមករាំនៅក្នុងផ្សារមួយកន្លែង តាមបណ្តោយផ្លូវ Geylang Road ស្ថិតក្នុងប្រទេសសឹង្ហបុរី យ៉ាងសប្បាយ និងបានសើចយ៉ាងក្អាកក្អាយថែមទៀតផង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្រ្តីជនជាតិឥណ្ឌូនេស៊ីមួយក្រុមនោះ បានរាំលេងយ៉ាងសប្បាយ នៅកណ្តាលផ្សារមួយកន្លែង មានឈ្មោះថា City Plaza នៅវេលាម៉ោងប្រហែល ១២យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ ដោយសារតែថ្ងៃទី០៨-០៩ ខែសីហា គឺជាថ្ងៃបុណ្យ “Hari Raya” របស់ប្រទេសឥណ្ឌូនេស៊ី។

បើតាមសម្តីរបស់អ្នកដំណើរ ដែលស្ថិតនៅទីនោះ បានប្រាប់ឲ្យដឹងថា ស្រ្តីជនជាតិឥណ្ឌូនេស៊ីទាំងនោះ បានរាំលេងយ៉ាងសប្បាយ នៅមុខមនុស្សជាច្រើន ហើយមានបុរសមួយចំនួន បានថតរូបស្រ្តីទាំងនោះទៀតផង។

យ៉ាងណាមិញ ពួកនាងបានបន្តរាំលេង យ៉ាងសប្បាយបែបនេះ អស់រយៈពេលយ៉ាងយូរ ដើម្បីអបអរថ្ងៃបុណ្យ “Hari Raya” របស់ប្រទេសពួកនាង៕











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]