ហ្គ្រេន ហ្វឺរតេ ភ្នំពេញ សេវាកម្មអាផាតមិនដ៏ប្រណិតដំបូងគេបង្អស់របស់ ជីប ម៉ុង លែន!

//s9.kh1.co/df/dfd8ced216b7f9ea0e466741ba1eb20d55547c68.jpg
សង្គម

 ០១-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ជាសេវាកម្មអាផាតមិនដ៏ធំស្កឹមស្កៃ មានកម្ពស់១៣ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ៖ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ជាសេវាកម្មអាផាតមិនដ៏ធំស្កឹមស្កៃ មានកម្ពស់១៣ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងជាសេវាកម្មអាផាតមិនដំបូងគេបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ត្រូវបានសាងសង់ឡើងដោយផ្តល់នូវផាសុកភាព និងផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ទំនើបដល់អតិថិជន មានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហ្គ្រេន ហ្វឺរតេ​ ភ្នំពេញ មានបន្ទប់ស្នាក់នៅចំនួន៥៦បន្ទប់ ដែលក្នុងនោះមានទាំងប្រភេទបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣។

គ្រប់បន្ទប់ទាំងអស់ត្រូវបានបំពាក់ទៅដោយសម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារិមទំនើប ព្រមទាំងភ្ជាប់ជាមួយនឹងរានហាលឯកជនសម្រាប់គយគន់ទេសភាពនិងស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង។ បន្ថែមពីនេះ អាផាតមិនក៏មានសេវាកម្មរៀបចំសម្អាតបន្ទប់ ​ និងផ្ដល់ជូនអាហារពេលព្រឹកសម្រាប់ភ្ញៀវដែលស្នាក់នៅផងដែរ។

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 

ក្រៅពីបន្ទប់ស្នាក់នៅ អតិថិជនទាំងអស់ក៏អាចរីករាយជាមួយនឹងសេវាកម្មបន្ថែមជាច្រើនទៀតនៅក្នុងអគារតែមួយដែលមានដូចជា កន្លែងទទួលភ្ញៀវ មីនីម៉ាត ហាងកាហ្វេ កន្លែងហាត់ប្រាណ អាងហែលទឹក រោងភាពយន្ត ចំណតយានយន្តដ៏ធំទូលាយ និងជាន់ខាងលើបង្អស់រៀបចំជាមួយនឹងធម្មជាតិបៃតងសម្រាប់អង្គុយលំហែជាដើម។

ជាងនេះទៅទៀត ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ក៏មានបំពាក់នូវសេវាអ៊ីនធឺណិត Wi-Fi ដោយឥតគិតថ្លៃ ព្រមទាំងមានកាមេរ៉ាសុវត្ថិភាព និងសន្តិសុខយាមជាប់២៤ម៉ោងទៀតផង ដែលនាំមកនូវការរស់នៅប្រកបដោយផាសុកភាព។

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 

អតិថិជនទាំងអស់អាចធ្វើការកក់បន្ទប់ស្នាក់នៅរបស់ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ បានយ៉ាងងាយស្រួលតាមរយៈអនឡាញតាមរយៈទូរសព្ទលេខ 023 923 999៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T