ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ បានបង្កឡើងដោយ រថយន្តហំាមើ បើកបុកម៉ូតូ ចំនួនពីរគ្រឿង បណ្តាលឲ្យមនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ២២និង២០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តហំាមើ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-5407 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខណៈរថយន្តបត់ឆ្វេង បម្រុងចូលផ្លូវលេខ៩០ ក៏ជ្រុលបុកម៉ូតូសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1B-7462 ហើយបន្តបុកមួយគ្រឿងទៀត ម៉ាកសេ១២៥ដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-1061 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីរគ្រឿង ដែលមានគ្នាទាំងអស់ចំនួន៤នាក់ ។

នគរបាលខណ្ឌដូនពេញ មិនទាន់បញ្ជាក់ អត្តសញ្ញាណ ជនរងគ្រោះ និងអ្នកបើកបររថយន្ត បង្កក្នុងហេតុការណ៍ខាងលើនេះ នៅឡើយទេ ដោយសារជនរងគ្រោះ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរ រថយន្ត ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ជើកគោក ដើម្បីភាគីទាំងសងខាងចូលខ្លួនធ្ចើការដោះស្រាយគ្នា ជាក្រោយ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]