រតនគិរី ៖ គោយន្ដដឹកឈើប្រណីត ប្រភេទក្ដារងឿជាច្រើនសន្លឹក មានតម្លៃរាប់ម៉ឺនដុល្លារ ១គ្រឿង ត្រូវ បានកម្លាំងសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់បានកាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០១៣ ក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្ដ រតនគិរី។

ក្នុងប្រតិបត្ដិការ ចុះចាប់គោយន្ដ ដឹកបទល្មើសនេះដែរ ដឹកនាំដោយលោក គាំ សីហា នាយផ្នែក រដ្ឋបាល ព្រៃឈើវ៉ឺនសៃ។ ខណៈនោះដែរ អ្នកបើកបរគោយន្ដ ដឹកបទល្មើសខាងលើ លោតលុះរត់ គេចខ្លួនបាត់។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចចម្រុះ ប្រាប់ឱ្យដឹងថា ដោយទទួលព័ត៌មានថា មានគោយន្ដ១គ្រឿង បើកចូល ទៅក្នុងភូមិសាស្ដ្រស្រុកវ៉ឺនសៃ មានការសង្ស័យ ក៏បានដាក់កម្លាំងតាមឃ្លាំមើល គោយន្ដ នោះ ស្រាប់តែ ឃើញមានផ្ទុកឈើប្រណីត ប្រភេទធ្នង់ ក្ដារងឿ កំពុងធ្វើចរាចរតាមផ្លូវជាតិលេខ ៧៨អា មានទិសដៅពី ភូមិសាស្ដ្រស្រុកវ៉ឺនសៃ ឆ្ពោះមកក្រុងបានលុង ទាំងព្រឹកព្រលឹម ក៏សុំ យោបល់ថ្នាក់លើ ស្ទាក់ចាប់តែម្ដង ប៉ុន្ដែអ្នកបើកបរគោយន្ដដឹងខ្លួនទាន់ ក៏បើកទ្វាររថយន្ដ រត់ចូល ចំការស្វាយចន្ទី ខាងលើបាត់ទៅ។

ប្រភពព័ត៌មានផ្សេងទៀត ប្រាប់ឱ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើប្រណីត ប្រភេទក្ដារងឿ មាន តម្លៃ រាប់ម៉ឺនដុល្លារនេះ ជាកូនអ្នកធំ ក្នុងខេត្ដរតនគិរីតែម្ដង។ បច្ចុប្បន្នគោយន្ដចំនួន ១គ្រឿង ព្រម ទាំងក្ដារងឿ ប្រភេទធ្នង់ជាច្រើនសន្លឹក ត្រូវបានកម្លាំងចម្រុះនាំមក រក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃ ឈើ ខេត្ដរតនគិរី។

មជ្ឈដ្ឋានប្រជាពលរដ្ឋ ក្នុងខេត្ដរតនគិរី កំពុងតាមវប្បធម៌អន្ដរាគមន៍ ពីមន្ដ្រីថ្នាក់ធំនោះបាន ជោគជ័យ ដែរ ឬអត់?៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]