មានទ្រព្យវាល់លានដុល្លារ តែសេដ្ឋីទាំងនេះ បែរជាមិនឲ្យកូនស្នង​តំណែង តែបែរជា....

//s9.kh1.co/b7/b72b7fc0ca810b38a2f03fdb74afb8aa2654713d.jpg
សង្គម

 ០១-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

មហាសេដ្ឋីចំនួន ៧ នាក់ដែលកូន ៗ របស់ពួកគេនឹងមិនទទួលបានមរតក ពីពួកគេសូម្បីតែមួយសេន។

បរទេស៖ បើសិនជាកើតមកមានឪពុកម្តាយដែលមានទ្រព្យសម្បត្តិច្រើនមហាសាល សុទ្ធសឹងតែមានគុណបុណ្យ សម្រាប់ពួកគេ ដែលកូនៗ របស់មហាសេដ្ឋីទាំងនោះ នឹងដេកស៊ីចាយ ដ៏សំបូរបែប ពេញមួយជីវិតរបស់ពួកគេ ហើយពេលខ្លះតដ៏កូនៗ​ មនុស្សជំនាន់ក្រោយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បែរជាមានមហាសេដ្ឋីជំនួញជាច្រើន បានចែករំលែកថា មិនមានគម្រោងរក្សាទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងគ្រួសារទេ ដោយមិនឲ្យកូនរបស់ពួកស្នងនោះឡើយ ផ្ទុយទៅវិញពួកគេមានគម្រោងបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេទៅសប្បុរសធម៌និងចង់បង្រៀនកូនៗ របស់ពួកគេ អំពីតម្លៃនៃការខិតខំទៅវិញ។

ជាក់ស្តែងខានក្រោយ​នេះ មានមហាសេដ្ឋី ដែលមានទ្រព្យមហាសាល ចំនួន ៧រូប បានធ្វើការសម្រេចចិត្ត ក្នុងការមិនឲ្យកូនស្នងមរតកទ្រព្យរបស់ពួកគេឡើយ ចង់ដឹងទេថា មាននរណាខ្លះ សូមតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា!

ប្រភព៖ https://www.scmp.com/

សូមទស្សនារូបភាពខាងក្រោម៖

១. Ted Turner ស្ថាបនិក CNN មានទ្រព្យ ២,៣ ពាន់លានដុល្លារ

Ted Turner
Ted Turner

២. Reed Hastings សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Netflix មានទ្រព្យ ៥,៧ ពាន់លានដុល្លារ

Reed Hastings
Reed Hastings

៣. George Lucas ម្ចាស់ក្រុមហ៊ុន Lucasfilm មានទ្រព្យ ៧,៣ ពាន់លានដុល្លារ

 George Lucas 
 George Lucas 

៤. លោកស្រី Laurene Powell Jobs ភរិយា Steve Jobs ដែលជាស្ថាបនិកក្រុមហ៊ុន Apple មានទ្រព្យ 

២២ ពាន់លានដុល្លារអាមេរិក

លោកស្រី Laurene Powell Jobs
លោកស្រី Laurene Powell Jobs

៥. Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យ ១០០,៨ ពាន់លានដុល្លារ

Warren Buffett
Warren Buffett

៦. Bill Gates និង Melinda Gates មានទ្រព្យ ១៣៣,២ ពាន់លានដុល្លារ

Bill Gates និង Melinda Gates 
Bill Gates និង Melinda Gates 

៧. Mark Zuckerberg មានទ្រព្យ ១៣៧.៣ ពាន់លានដុល្លារ

Mark Zuckerberg
Mark Zuckerberg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T