ភ្នំពេញ  ៖ នគរបាលប៉ុស្ដិ៍ទឹកថ្លា ខណ្ឌ សែនសុខ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ បានទទួលជនសង្ស័យម្នាក់ បន្ទាប់ ពីជនរង គ្រោះចាប់ប្រគល់ឱ្យ បន្ទាប់ពីជន សង្ស័យ រូបនេះ បានឆបោកទិញ មិនឱ្យលុយ នៅ ចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា  ។

នគរបាលប៉ុស្ដិ៍ទឹកថ្លា បានឱ្យដឹងថា ជន សង្ស័យ ដែលជនរងគ្រោះចាប់ប្រគល់ឱ្យនោះមានឈ្មោះ ផុន ទីនី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហេង អូន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅសង្កាត់គោករកា ខណ្ឌពោធិ៍សែន ជ័យ ។

តាមការឱ្យដឹងរបស់ជនរងគ្រោះ ដែល បាននិយាយប្រាប់នគរបាលប៉ុស្ដិ៍ទឹកថ្លា បាន ឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៩ ជនរង គ្រោះនិងជនសង្ស័យ បានជួបគ្នានៅចំណុច ខាងលើ ដោយជនរងគ្រោះបានលក់រថយន្ដ ទៅឱ្យជនសង្ស័យ ក្នុងតម្លៃ៩០០០ដុល្លារ ពេលជនរងគ្រោះ ប្រគល់រថយន្ដឱ្យទៅជន សង្ស័យ មិនទាន់បានធ្វើលិខិតលក់ទេ ។ លុះ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ ទើបធ្វើ លិខិតទិញលក់ តែជនសង្ស័យមិនទាន់ឱ្យ លុយ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ ទើបជនរងគ្រោះទូរស័ព្ទលួងលោមជន សង្ស័យឱ្យមកជួប ហើយឃាត់ខ្លួនប្រគល់ឱ្យ នគរបាលប៉ុស្ដិ៍ទឹកថ្លាតែម្ដង ។

រថយន្ដដែលជន សង្ស័យបោកយកទៅ នោះម៉ាកកាមរីឆ្លា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-1597 លេខតួ4TB622K លេខម៉ាស៊ីន55706698 ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បី កសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការ ៕

ស្រ្តីជាប់សង្ស័យទិញរថយន្តមិនឲ្យលុយ

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]