អុញ! បុរសឥណ្ឌូណេស៊ីរូបនេះ រៀបការជាមួយឆ្នាំងដាំបាយ

//s9.kh1.co/69/69936003285b991411ddd1461149f301c8db4296.jpg
សង្គម

 ០១-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីរៀបការមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែកូនកំលោះសម្រេចចិត្តលែងលះវិញ

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ មានបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះថា Khairol Anam បានរៀបការជាមួយនឹងឆ្នាំងដាំបាយមួយគ្រឿងរបស់គាត់ ដែលគាត់បានស្លៀកពាក់នូវឈុតកូនកំលោះយ៉ាងត្រឹមត្រូវ និងដាក់ស្បៃកូនក្រមុំគ្របពីលើឆ្នាំងដាំបាយផងដែរ។ ទន្ទឹមនឹងនេះដែរ គាត់ក៏មិនបានអញ្ជើញភ្ញៀវចូលរួមដែរ ដោយមានមនុស្សចំនួនពីរបីនាក់ប៉ុណ្ណោះ និងមានការចុះហត្ថលេខាលើលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងនៅក្នុងការរៀបរាប់របស់បុរសជាកូនកំលោះបានសរសេរថា៖

ពណ៌ស ស្ងប់ស្ងាត់ ល្អឥតខ្ចោះ និងមិនចេះនិយាយច្រើន ហើយល្អក្នុងការចម្អិន សុបិនក្លាយជាការពិតហើយ។

លោក Khairol Anam

យ៉ាងណាមិញ ក្រោយពីរៀបការមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែកូនកំលោះសម្រេចចិត្តលែងលះវិញ និងបញ្ជាក់មូលហេតុយ៉ាងច្បាស់ថា នាងចេះតែដាំបាយ ដោយមិនចេះចម្អិនម្ហូបអាហារផ្សេងៗទេ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T