ម្នាក់ទៀតហើយ! អ្នកនេសាទថៃ ប្រទះឃើញកម្អួតត្រីបាឡែន ដែលមានតម្លៃជាង១លានដុល្លារ (មានវីដេអូ)

//s9.kh1.co/a8/a81037dbc2ad8056467f0f82a8d4b0ae4f152fc5.jpg
សង្គម

 ០១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ករណីលើកមុន គេលក់វាបានប្រាក់ចំនួនពី៧៧,៥០០ដុល្លារអាមេរិក ទៅ៤២,៧៩១ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម

ថៃ៖ អ្នកសាទថៃម្នាក់ឈ្មោះថា Narong Phetcharaj បានប្រទះឃើញកម្អួតត្រីបាឡែនយ៉ាងធំទម្ងន់សរុបប្រមាណ៣០គីឡូក្រាម នៅឯឆ្នេរសមុទ្រ ក្នុងខេត្តស៊ូរ៉ាតថានី ប្រទេសថៃកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដែលគេជឿជាក់ថា វានឹងអាចលក់បានតម្លៃជាងលានដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅពេលដែលគេយកភ្លើងដុតវា ក៏ស្រាប់តែវាបញ្ចេញនូវក្លិន និងរលាយ ហើយនេះបញ្ជាក់ឲ្យឃើញថា វាពិតជាកម្អួតត្រីបាឡែន ដែលមានតម្លៃថ្លៃ និងត្រូវបានគេយកវាទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម។

យ៉ាងណាមិញ អ្នកជំនាញបានចេញនូវលិខិតបញ្ជាក់យ៉ាងត្រឹមត្រូវជូនទៅដល់អ្នកនេសាទខាងលើនេះដែរ ដែលគាត់មានគម្រោងនឹងលក់វាឆាប់ៗ និងចូលនិវត្តន៍ផងដែរ។

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយទេនៅក្នុងប្រទេសថៃដែលមានអ្នកនេសាទប្រទះឃើញកម្អួតត្រីបាឡែនបែបនេះ ដោយករណីលើកមុន គេលក់វាបានប្រាក់ចំនួនពី៧៧,៥០០ដុល្លារអាមេរិក ទៅ៤២,៧៩១ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T