ខេត្តកំពង់ធំ ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៥នាក់ ត្រូវកម្លាំងនៃអធិការដ្ឋានក្រុងស្ទឹងសែន សហការជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់កំពងធំ បង្ក្រាបបាន កាលពីវេលាម៉ោង១០ និង១៨នាទីយប់ថ្ងៃទី៨ សីហា ២០១៣ ស្ថិតក្នុងភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។

លោកវរសេនីយ៍ត្រីញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានឱ្យដឹងថា ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រីផាន់ សុផេង ស្នងការខេត្ត លោកបានចាត់ឱ្យកម្លាំងក្រោមឱវាទ ធ្វើការស៊ើបអង្កេតតាមដាន មុខសញ្ញាជនសង្ស័យទាំង៥នាក់យូរមកហើយ លុះមកដល់ថ្ងៃកើតហេតុ ក៏ឃើញមុខសញ្ញាជួបជុំគ្នានៅក្នុងផ្ទះជួលមួយ កន្លែងធ្វើសកម្មភាពចែកចាយ និងជក់គ្រឿងញៀន ទើបលោកដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនតែម្តង ។

ជនសង្ស័យទាំង៥នាក់១-ឈ្មោះឈាន ស្រស់ អាយុ៣០ឆ្នាំ ជាមុខសញ្ញាចែកចាយគ្រឿងញឿន រស់នៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ២-ឈ្មោះគង់ វុទ្ធី ហៅចិន ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោះអោក សុធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់ជាអ្នកប្រើប្រាស់ រស់នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ៤-ឈ្មោះសេង សុភានូ ភេទប្រុស អាយុ២១ឆ្នាំ និងទី៥-ឈ្មោះឡុង វ៉ានដេត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ៕

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]