មនុស្សទូទាំងសាកលលោក ស្ទើរតែទាំងអស់ត្រូវបានរំខាន និងខាំដោយសត្វមូស យ៉ាងហោចណាស់ ក៏ម្ដងក្នុងមួយជីវិតដែរ តែប្រហែលជាមិនដឹង ពីដំណើរការនៃការបឺតឈាមរបស់វានោះទេ។

យ៉ាងណាមិញ ថ្ងៃនេះយើងបាននាំយកនូវវីដេអូមួយ ដែលបានបង្ហាញពីដំណើរការនៃការបឺតឈាម របស់សត្វមូសពីក្នុងខ្លួនរបស់យើង។ យោងតាមប្រភពព័ត៌មាន ពីការសិក្សាស្រាវជ្រាវរបស់ សាស្រ្ដាចារ្យជនជាតិបារាំង ដែលប្រើប្រាស់នូវ អតិសុខុមទស្សន៍ មកពិនិត្យមើលនូវ ដំណើរការនៃការបឺតឈាមរបស់សត្វមូស ឬ ភាសាសាមញ្ញហៅថា មូសខាំ បានឲ្យដឹងថា សត្វមូសបានប្រើប្រាស់នូវ មាត់ដ៏វែង និងមុតស្រួចរបស់វា ចាក់ចូលទៅក្នុងសាច់របស់យើង ហើយមាត់របស់វានោះ បានស្វែងរកនូវកន្លែងដែលមានឈាម ទើបវាចាប់ផ្ដើមបឺតយកម្ដងបន្តិច ម្ដងបន្តិច រហូតដល់វាឆ្អែត ប៉ោងពោះ។

ការពិសោធន៍នេះ បានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ អ្នកវិទ្យាសាស្រ្ដម្នាក់ឈ្មោះ James Logan មានប្រសាស្រ្ដថា ដំបូងឡើង យើងទាំងអស់គ្នាគិតថា មាត់របស់មូស គឺចាក់ចូលទៅក្នុងស្បែកដើម្បីបឺតឈាម តែការពិតទៅ នៅពេលដែលមាត់ របសវាចាក់ចូលទៅក្នុងស្បែករបស់យើង វាបានស្វែងរកនូវកន្លែងដែលមានឈាម ទើបវាចាប់ផ្ដើមបឺត ហើយមាត់របស់វាមានលក្ខណៈទន់ អាចបត់បែនបាន។

តើប្រិយមិត្តធ្លាប់ដឹងពីរឿងនេះដែរ ឬ ទេ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]