លេចធ្លាយតម្លៃទូរសព្ទ Pixel 6 និង Pixel 6 Pro ដែលនឹងចេញលក់នៅខែក្រោយនេះ

//s9.kh1.co/f1/f1b603aae1e08e5402b939740253506f5e448913.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះជាយ៉ាងណា ក្រុមហ៊ុននៅមិនព្រមបង្ហើបឲ្យដឹងថា តើពេលណាដែលសេរ៊ី Pixel 6 នឹងត្រូវដាក់លក់ និងមានតម្លៃប៉ុន្មាន។

បរទេស៖ ក្រុមហ៊ុន Google បានបញ្ជាក់រួចមកហើយ នូវព័ត៌មានលម្អិតជាច្រើនអំពីទូរសព្ទ Pixel 6 និង Pixel 6 Pro និងបានដាក់តាំងបង្ហាញពួកវានៅមុខហាងរបស់ខ្លួនក្នុងទីក្រុងញូវយ៉កថែមទៀត។ ទោះជាយ៉ាងណា ក្រុមហ៊ុននៅមិនព្រមបង្ហើបឲ្យដឹងថា តើពេលណាដែលសេរ៊ី Pixel 6 នឹងត្រូវដាក់លក់ និងមានតម្លៃប៉ុន្មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពនៅលើបណ្ដាញសង្គម Twitter ពីលោក @heyitsyogesh បានបង្ហាញថា Google នឹងដាក់លក់ Pixel 6 តម្លៃទាបបំផុត$749 នៅសហរដ្ឋអាមេរិក។ ចំណែក Pixel 6 Pro ត្រូវបានគេរំពឹងថា នឹងមានតម្លៃ $1,049 ឬ $1,099 នៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះ Pixel 6 Pro នឹងមានតម្លៃថ្លៃដូចស្មាតហ្វូនកំពូលដទៃទៀត និងជាស្មាតហ្វូនថ្លៃបំផុតដែល Google បានបញ្ចេញរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រភពព័ត៌មានពី This is Tech Today បានអះអាងថា Google នឹងប្រកាសបង្ហាញសេរ៊ី Pixel 6 នៅថ្ងៃទី19 ខែតុលា មុននឹងបញ្ចេញលក់នៅថ្ងៃទី28 ខែតុលា។ ប្រសិនបើកាលបរិច្ឆេទនេះពិតជាត្រឹមត្រូវ នោះយើងរំពឹងថា Google នឹងប្រកាសប្រាប់ពីថ្ងៃបង្ហាញ សេរ៊ី Pixel 6 ក្នុងរយៈពេល10ថ្ងៃខាងមុខនេះ៕

សេរ៊ីទូរសព្ទ Pixel 6
សេរ៊ីទូរសព្ទ Pixel 6

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T