លោកលឺ វ៉ាង ដែលមានអាយុ៥៧ឆ្នាំមកពី ខេត្ដ Quang Nam ប្រទេសវៀតណាម ដែលបានគេងជាមួយនឹងខ្មោចប្រពន្ធរបស់គាត់ អស់រយៈពេលជាង៧ឆ្នាំ នោះនូវតែនិយាយថាគាត់តែងតែគេងក្បែរសាកសព ប្រពន្ធរបស់គាត់។ គាត់និងកូនប្រុសរបស់គាត់ គេងនៅលើគ្រែក្បែរសពប្រពន្ធគាត់ជិត៩ឆ្នាំហើយ បើយោងទៅតាមអ្នកកាសែតវៀតណាម បានចុះទៅមើលស្ថានភាពផ្ទះរបស់គាត់។ គាត់បានប្រាប់អ្នកកាសែតថា គាត់គេងជាមួយនឹងសាកសពប្រពន្ធគាត់ ព្រោះដើម្បីហ្វឹកហាត់ទៅរកជាតិមុនរបស់គាត់។ គាត់បាននិយាយទៀតថា កាលពីជាតិមុនគាត់មិនមែនជា មនុស្សទេ គាត់បានប្រព្រឹត្ដអំពើបាប ដូចនេះទើបជាតិនេះគាត់ក្លាយជាមនុស្ស និងគាត់ត្រូវហ្វឹកហាត់ខ្លួនឯងឲ្យទៅរកជាតិមុន ដើម្បីលុបលាងបាប។ បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់កាលពីឆ្នា ២០០៣ គាត់បានគេងនៅលើផ្នូររបស់ ភរិយាគាត់ ប៉ុន្ដែដោយសារតែគាត់ព្រួយបារម្មណ៍ពីភ្លាម ខ្យល់ គាត់ក៏សម្រេចចិត្ដ ជីករូងទៅផ្នូររបស់ប្រពន្ធគាត់ និងគេងជាមួយនឹងសាកសព។ កូនរបស់គាត់បានហាមឃាត់គាត់ កុំឲ្យចុះទៅ ទើបគាត់ធ្វើការសម្រេចចិត្ដម្ដងទៀត គឺយករបស់សេសសល់របស់ ភរិយាគាត់ដាក់ចូលទៅក្នុង រូបសប្បនិមិត្ដ ដែលគាត់បានធ្វើ។ នេះហើយជាសេចក្ដីស្រលាញ់ ស្មោះត្រង់ទោះបីជាភរិយាស្លាប់ ក៏នូវតែគេងអោប៕ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ