បើមិនប្រាប់ថា ស៊ីន យូប៊ីន ស្មានតែ តារាបរទេសតើ ពេលឃើញដើរម៉ូត

//s9.kh1.co/7f/7f22c50d8d63eefa3699e0f691ba325f0a057e5d.png
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនងាយបានឃើញតារាសម្ដែងស្រី​ ស៊ីន យូប៊ីន បញ្ចេញរូបដើរម៉ូតលើឆាកនោះទេ លើកនេះស្រាប់តែនាងបង្ហោះរូបខ្លួនដើរម៉ូតលើឆាកគួរឲ្យទាក់ទាញ

កម្សាន្ត៖ តារាសម្ដែងស្រីប្រចាំប្រទេសកម្ពុជា ស៊ីន យូប៊ីន ជាសិល្បករដែលមានទេពកោសល្យសមត្ថភាពខ្ពស់និងទទួលបានការស្រលាញ់គាំទ្រពីសំណាក់មហាជនជាច្រើន។ យូប៊ីន មិនត្រឹមតែជាតារាសម្ដែងភាពយន្ដនោះទេ នាងក៏មានអាជីពជាតារាបង្ហាញម៉ូតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

តារាស្រីរូបស្រស់ យូប៊ីន តែងតែទទួលបានការសរសើរពីអ្នកគាំទ្រជានិច្ចនៅពេលដែលនាងបង្ហោះរូបម្ដងៗបង្ហាញនូវសម្រស់ស្រស់ស្អាតនិងស្ទាយ៍លេងខ្លួនដ៏ទាន់សម័យ។ យ៉ាងណាមិញ អ្នកគាំទ្រកម្របានឃើញយូប៊ីនបង្ហោះរូបបង្ហាញខ្លួនលើឆាកបង្ហាញម៉ូត។

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

ថ្មីៗនេះតួឯកស្រីរបស់យើងបានបង្ហាញរូបរបស់ខ្លួនប៉ុន្មានសន្លឹកនៅលើឆាកបង្ហាញម៉ូតទៅក្នុងបណ្ដាញសង្គមដែលធ្វើឲ្យហ្វេនៗមើលមិនចង់ស្គាល់។ រូបដែលគួរឲ្យទាក់ទាញនោះយូប៊ីនបានបង្ហាញម៉ូតក្នុងរ៉ូបពណ៌បៃតងចាស់រលោងភ្លឺនិងស្ទាយផាត់មុខបែបកាចៗស្រស់ស្អាតមែនទែន។

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះរូបប៉ុន្មានសន្លឹកនេះគឺជាឈុតមួយនៅក្នុងរឿង ព្រហ្មលិខិតលំអៀង ដែលនាងជាតួឯកស្រីនុតដើរម៉ូតនៅត្រង់ភាគទី៤៩នោះឯង។ លើសពីនោះយូប៊ីនពិតជាសម្ដែងបានល្អមែនទែននៅក្នុងរឿងនេះ ហើយនាងថែមទាំងដើរតួជាកូនភ្លោះទៀតផងដែលរឿងនេះមានចាក់បញ្ចាំងក្នុងប៉ុស្ដិ៍ភីអ៉ិនអ៉ិន៕

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T