ទោះមិនបានទៅវត្ត​ តែ ព្រាប សុវត្ថិ នាំប្រពន្ធកូន ធ្វេីទង្វេីបែបនេះជូនអ្នកមានគុណ

//s9.kh1.co/0f/0fa3836bac0d0bdb9c799a83985d4b2ad22371cc.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រពៃណីណាស់! អត់បានទៅវត្ត ព្រាប សុវត្ថិ នាំប្រពន្ធ កូន ជូនម្ហូបអាហារម្តាយ ជួបជុំគ្រួសារ រីករាយខ្លាំង មើលទៅចំហាយសុភមង្គល

រាជធានីភ្នំពេញ ៖ ក្រោយពេល ផ្លាស់ប្តូរផលិតកម្មរួចមក តារាចម្រៀង ព្រាប សុវត្ថិ នៅតែរក្សាបាន ប្រជាប្រិយភាពរបស់ដូចពេលមុន ដែលមានបងប្អូនខ្មែរជាច្រើន នៅតែគោរព ចូលចិត្តចម្រៀងរបស់រូបលោកដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ខណៈពិធីកាន់បិណ្ឌប្រពៃណីខ្មែរ ឈានចូលមកដល់ ដែលជារៀងរាល់ឆ្នាំ គេតែងឃើញ តារាចម្រៀងរូបនេះ ទោះមមាញឹកខ្លាំងយ៉ាងណា ក៏នៅតែ ឆ្លៀតពេល នាំប្រពន្ធ កូន គ្រួសារ ទៅវត្តជាទម្លាប់រៀងរាល់ឆ្នាំ។

ផ្ទុយទៅវិញ ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ១៩នេះហើយ ទើបធ្វើឲ្យ រាជរដ្ឋាភិបាល បានប្រកាសផ្អាកពិធីកាន់បិណ្ឌ ដែលធ្វើឲ្យ តារារូបនេះ និងបងប្អូនមហាជន ពិបាកនឹងទៅវត្តប្រគេនចង្ហាន់ ដូចពេលមុន តែយ៉ាងណាក្តី ទោះមិនបានទៅវត្តសំពះព្រះ តែ តារាចម្រៀងជើងចាស់រូបនេះ បាននាំកូនៗ​ ភរិយា យកម្ហូបអាហារ ជូនទៅឪពុកម្តាយ ដែលជាព្រះរស់ មើលទៅម្នាក់ៗរីករាយខ្លាំងណាស់ ចំហាយសុភមង្គលតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ព្រាប សុវត្ថិ និងភរិយា
តារាចម្រៀង ព្រាប សុវត្ថិ និងភរិយា
តារាចម្រៀង ព្រាប សុវត្ថិ និងក្រុមគ្រួសារ 
តារាចម្រៀង ព្រាប សុវត្ថិ និងក្រុមគ្រួសារ 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ព្រាប សុវត្ថិ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T