គ្រួសារមួយភឿក១៥នាក់ កំពុងចង់បំបែកកំណត់ត្រាពិភពលោកហ្គីនណេស

//s9.kh1.co/20/201c2b8e37fb33e8cf9a5b162d6f3683def838a0.jpg
សង្គម

 ២៩-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រួសារមួយជាជនជាតិអង់គ្លេសកាត់អាស៊ី មានសមាជិកភឿកចំនួន១៥នាក់ ដែលជាចំនួនច្រើនបំផុតនៅលើពិភពលោក

អង់គ្លេស៖ គ្រួសារមួយជាជនជាតិអង់គ្លេសកាត់អាស៊ី មានសមាជិកភឿកចំនួន១៥នាក់ ដែលជាចំនួនច្រើនបំផុតនៅលើពិភពលោក ហើយពួកគេក៏កំពុងដាក់ពាក្យសុំទទួលការស្គាល់ជាផ្លូវការក្នុងនាមជា គ្រួសារភឿកដ៏ច្រើនបំផុតរបស់ពិភពលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អាស្លាម អាយុ៦៤ឆ្នាំជាជនជាតិប៉ាគីស្ថាន និងប្រពន្ធរបស់គាត់ឈ្មោះ សាមេម អាយុ៦៥ឆ្នាំ មកពីភាគនិរតីប្រទេសអង់គ្លេស បានកើតមកដោយមានជំងឺ Oculocutaneous Albinism ដែលជាជំងឺម៉្យាងប៉ះពាល់ដល់ការប្រែពណ៌នៃស្បែក សក់ រួមទាំងភ្នែក។ ហើយជំងឺនេះ ត្រូវបានបញ្ជូនទៅកាន់កូនៗរបស់គាត់ចំនួន៦នាក់ផងដែរ។

ចំពោះបងប្រុសរបស់លោក អាស្លាម ក៏មានជំងឺនេះដែរ និងបញ្ចូនទៅកាន់កូនៗចំនួន៣នាក់ក្នុងចំណោម៦នាក់ ដែលកូនទី៤មានជំងឺនេះ បានស្លាប់បាត់បង់ជីវិត។ ហើយបងស្រីរបស់អ្នកស្រី សាមេម វិញ ក៏មានជំងឺនេះដែរ និងបានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។

ចំណែកបងប្អូនចំនួនពីរនាក់ទៀតរបស់ប្ដីប្រពន្ធភឿកមួយគូនេះ មិនមានជំងឺនេះទេ ប៉ុន្ដែបានផ្ដល់កំណើតទៅឲ្យកូនចំនួន៣នាក់ ដែលកើតមកមានជំងឺភឿក និងបណ្ដាលឲ្យចំនួនសមាជិកភឿក កើនឡើងដល់១៥នាក់តែម្ដង។

យ៉ាងណាមិញ ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ សង្ឃឹមថាខាងកំណត់ត្រាពិភពលោកហ្គីនណេសនឹងទទួលស្គាល់ ដែលបច្ចុប្បន្នកំណត់ត្រានេះ កំពុងស្ថិតក្រោមការកាន់កាប់របស់គ្រួសារពីរមកពីប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលគ្រួសារនីមួយៗមានបងប្អូនបង្កើត៤នាក់ កើតមកមានជំងឺភឿក៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T