អាយុច្រើន ស្ទើរតែគ្មានសង្ឃឹម! ម្ដាយកូនបង់ក្លាដែស បានជួបគ្នាវិញ ក្រោយពីបែកគ្នារយៈពេលជាង៧០ឆ្នាំ

//s9.kh1.co/7e/7e2bfbcd59885fef0c42af2f56beb377c0791678.jpg
សង្គម

 ២៩-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសអាយុ៨២ឆ្នាំ ជួបម្ដាយអាយុជិត១០០ឆ្នាំវិញ ក្រោយពីបែកគ្នារយៈពេលជាង៧០ឆ្នាំ

បង់ក្លាដែស៖ បុរសជនជាតិបង់ក្លាដែសម្នាក់ឈ្មោះថា Abdul Kuddus Munsi អាយុ៨២ឆ្នាំ ដែលទីបំផុតគាត់បានជួបជុំជាមួយម្ដាយអាយុជិត១០០ឆ្នាំរបស់គាត់វិញហើយកាលពីថ្មីៗនេះ ក្រោយពីបែកគ្នាអស់រយៈពេលជាង៧០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា បុរសជាកូនប្រុសបានកើតនៅឆ្នាំ១៩៣៩ ហើយលុះពេលគាត់មានអាយុ១០ឆ្នាំ គាត់ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយពូរបស់គាត់ តែមិនយូរប៉ុន្មានគាត់ក៏រត់គេច និងបានបាត់បង់ទំនាក់ទំនងជាមួយគ្រួសារផ្ទាល់តែម្ដង។ បន្ទាប់មក គាត់ត្រូវបានស្ត្រីចំនួនពីរនាក់ទទួលយកទៅចិញ្ចឹមរហូតមកទល់ខែមេសា ឆ្នាំ២០២១នេះ មានបុរសជំនួញម្នាក់ បានជួយបង្ហោះវីដេអូដើម្បីស្វែងរកគ្រួសារឲ្យគាត់នៅលើបណ្ដាញសង្គម ដោយគាត់បានចងចាំនូវឈ្មោះឪពុកម្ដាយ និងភូមិដែលធ្លាប់រស់នៅផងដែរ។

តួយ៉ាងសាច់ញាតិរបស់គាត់នៅក្នុងភូមិបានឃើញពីការបង្ហោះនេះ និងបានទាក់ទងទៅកាន់គាត់ផ្ទាល់ ដោយប្រាប់ថាម្ដាយរបស់គាត់នៅរស់រានមានជីវិត ដែលធ្វើឲ្យគាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង និងធ្វើដំណើរចម្ងាយប្រមាណ៣៥០គីឡូម៉ែត្រ ដើម្បីបញ្ចប់ការឃ្លាតឆ្ងាយជាមួយម្ដាយ។

យ៉ាងណាមិញ នៅពេលបានជួបគ្នាវិញ ម្ដាយរបស់គាត់ក៏បានបញ្ជាក់ដែរថា គាត់ពិតជាកូនប្រុសដែលបានឃ្លាតឆ្ងាយតាំងពីក្មេងវ័យពិតប្រាកដមែន ដោយសារតែចំណាំស្នាមនៅលើដៃ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T