CamID App កម្មវិធីកម្សាន្តដ៏សម្បូរបែបដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ

//s9.kh1.co/4c/4c63f2e64e83481fbfcd5cc44ead3a983d9b7a27.jpg
សង្គម

 ២៩-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

CamID គឺជា​App ដែលមានមុខងារពិសេសៗ​ដ៏ពេញ​និយមបំផុត​ដែល​អភិវឌ្ឍ​ដោយ​មិត្តហ្វូន

ភ្នំពេញ៖ CamID គឺជា​App ដែលមានមុខងារពិសេសៗ​ដ៏ពេញ​និយមបំផុត ​ដែល​អភិវឌ្ឍ​ដោយ​មិត្តហ្វូនដែលប្រៀបដូចជាលិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់​វេទិកា​ឌីជីថល​ដែល​ផ្ដល់​ការ​កម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃ​គ្រប់​រូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CamID App
CamID App

CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយសម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប- ក្នុង​នោះរាប់ទាំង​អ្នក​ប្រើប្រាស់ក្រៅប្រព័ន្ធ- ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធីMyMetfone, Mocha App និង​Cinema Service នៅក្នុងApp នេះ​តែមួយ។

CamID App មាន​មុខងារ​ពេញនិយមបំផុត​ចំនួន៣ដែល​ផ្ដល់​ការកម្សាន្ត​ដល់​អ្នកប្រើប្រាស់ជាមួយ នឹង​ភាពយន្ត​ហ្គេមនិង​កម្មវិធីកម្សាន្ត​ដ៏សម្បូរបែប​ជាច្រើន​ផ្សេងទៀត និងអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​គ្រប់គ្រង​ការប្រើប្រាស់​ទិន្នន័យរបស់ខ្លួនប្រចាំថ្ងៃបានផងដែរ។

លោកញ៉ុងឌិនថនអគ្គនាយករង​ក្រុមហ៊ុន​មិត្តហ្វូនបានមានប្រសាសន៍ថាCamID App បើក​ទូលាយ​ដល់​អ្នក​ប្រើប្រាស់​ទូរសព្ទដៃគ្រប់ប្រព័ន្ធរួមទាំង​ប្រព័ន្ធ​ក្រៅពី​មិត្តហ្វូនផងដែរ។

លោក ញ៉ុង ឌិនថន មានប្រសាសន៍ដូច្នេះថា 

« អ្នកប្រើប្រាស់​ទូរសព្ទដៃគ្រប់ប្រព័ន្ធ​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់App នេះ​បានប៉ុន្តែសម្រាប់អតិថិជន​របស់​មិត្តហ្វូននឹងទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ថែមទៀត។អតិថិជន​មិត្តហ្វូនអាចប្រើប្រាស់CamID App ជាមួយនឹងទិន្នន័យ​ឥតគិតថ្លៃរីឯ​អតិថិជន​ថ្មីរបស់​មិត្តហ្វូនដែល​ទើបតែដោនឡូតCamID App ក៏នឹង​ទទួល​បានទិន្នន័យ1GB ដោយ​ឥត​គិត​ថ្លៃ។»

លោក ញ៉ុង ឌិនថន 

CamID App គឺជា​កម្មវិធី​ដំបូងគេបង្អស់​នៅ​កម្ពុជាដែល​ផ្ដល់​ដល់​អ្នកប្រើប្រាស់​នូវ​មាតិកា​ឌីជីថល​ដ៏​ពេញ​និយមបំផុត ដោយគ្មាន​ការរំខាន​ពីការផ្សាយពាណិជ្ជកម្មព្រមទាំង​ផល​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត។ មុខងារពិសេស​និង​ពេញនិយមបំផុត​មួយចំនួនរួមមានCinema, eSport និងMetfone+ និង​មុខងារ​ជាច្រើនទៀត។

Cinema គឺជា​មុខងារមើល​ភាពយន្ត​ដែល​ងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាច​មើល​ភាពយន្ត​ដ៏ច្រើន​សម្បូរ​បែប និងពេញនិយម​ដែល​មានទាំងការបញ្ចូលសំឡេង ឬមាន​អក្សរបកប្រែជាភាសាខ្មែរ។ កម្មវិធីeSport មិនត្រឹមតែផ្ដល់​នូវមាតិកា​កីឡាអេឡិកត្រូនិកដ៏សម្បូរបែប​ប៉ុណ្ណោះនោះទេប៉ុន្តែវាក៏ជា​សហគមន៍​នៃអ្នក​ចូលចិត្តនិង​ស្រឡាញ់កីឡាអេឡិចត្រូនិកផងដែរ។

មុខងារពិសេសមួយទៀតរបស់CamID គឺMetfone+ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​ព័ត៌មានស៊ីមកាតសមតុល្យទឹកប្រាក់​និង​ប្រវត្តិនៃការកាត់ទឹកប្រាក់នៅក្នុងគណនី​របស់ខ្លួននិង​ប្រើប្រាស់​សេវាឌីជីថល​ជាច្រើន​ផ្សេង​ទៀតដោយសប្បាយរីករាយ។

មិត្តហ្វូនគឺជា​ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ​នៅក្នុង​ប្រទេសកម្ពុជា ដែលមាន​ហេដ្ឋា​រចនា​
សម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមាន​ស្ថានីយ​ផ្សាយ​សេវាជាង១ម៉ឺន​១ពាន់​ស្ថានីយ មាន​បណ្ដាញ​ខ្សែកាបអុបទិកជាង២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់​លើ​គ្រប់​តំបន់​ទីប្រជុំជននិង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាជាង៩លាននាក់។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូន​នៅក្នុងបណ្ដាឆ្នាំខាងមុខ គឺ​ក្លាយខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យាឌីជីថល​លេខ១ នៅក្នុងប្រទេស​កម្ពុជាផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន​ កំពុងផ្ដោតសំខាន់​លើ​ការផ្ដល់​កម្មវិធី​ឌីជីថល​ កាន់តែច្រើន​សម្បូរបែប​ថែមទៀតដូចជាeMoney សម្រាប់សេវាទូទាត់​ប្រាក់​តាម​ឌីជីថល,CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម,SelfCare, ប្រព័ន្ធSIS សម្រាប់​ការគ្រប់គ្រង​សាលារៀននិង​កម្មវិធីជាច្រើន​ថែមទៀត៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T