ភ្នំពេញ ៖ គ្រឿងចក្របុកគ្រឹះ ដែលកំពុងធ្វើច្រាំងទន្លេនៅត្រើយខាងកើត ស្ពានជ្រោយចង្វារ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២១ ខែមេសា នេះ ទ្រេតចង់ដួល ប៉ុន្តែត្រូវបានភាគីក្រុមហ៊ុន និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍ដួលរលំនូវគ្រឿងចក្របុកគ្រឹះខាងលើនេះ ធ្លាប់បានកើតឡើងម្តងហើយ កាលពីពេលកន្លងទៅ បណ្តាលប្រជាពលរដ្ឋជាអ្នកដំណើរខ្លះរងរបួស និងម៉ូតូមួយចំនួន រងការខូចខាត ផងដែរ ។

អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីតាំងនោះ សូមមានការប្រុង ប្រយ័ត្នខ្ពស់ ក្រែងលោគ្រឿងចក្របុកគ្រឹះ រលំដួលបណ្តាលឲ្យគ្រោះថ្នាក់ ។ យ៉ាងណាក៏ដោយ គេសង្ឃឹមថា ភាគីក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ជួយទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ចៀសវាងកើតឡើងសារជាថ្មី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]