ខ្វះទុនបើកអាជីវកម្មខ្នាតតូចនិងមធ្យមមែនទេ?​ “ឥណទានកក់ក្តៅ” របស់ធនាគារភីភីស៊ីប៊ែង ផ្ដល់កម្ចីយ៉ាងរហ័សត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ

//s9.kh1.co/ad/adf601e0987e9e12aec1e89d6778521b3779d766.jpeg
សង្គម

 ២៨-កញ្ញា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ធនាគារភីភីស៊ីប៊ែងមានក្តីសោមនស្សរីករាយ ក្នុងការដាក់ដំណើរ ការឥណទានថ្មីមួយទៀតរបស់ខ្លួនគឺ​ “ឥណទានកក់ក្តៅ”

ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែងមានក្តីសោមនស្សរីករាយ ក្នុងការដាក់ដំណើរការឥណទានថ្មីមួយទៀតរបស់ខ្លួនគឺ​ “ឥណទានកក់ក្តៅ” ។​ ជាមួយឥណទានថ្មីនេះ ធនាគារធ្វើការឆ្លើយ តបទៅតាមតម្រូវ ការរបស់ស្រ្តីមេផ្ទះ ដែលមានបំណងចង់បង្កើតអាជីវកម្មខ្នាតតូចនៅផ្ទះ ដែលជាថ្នាលមួយថ្មី ក្នុងការរកចំណូលផ្គត់ផ្គង់ គ្រួសារបន្ថែមក្នុងអំឡុងពេលលំបាកនេះ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធនាគារភីភីស៊ីប៊ែង
ធនាគារភីភីស៊ីប៊ែង

ឥណទានកក់ក្ដៅមិនសម្រាប់តែបងស្រ្តីៗនោះទេ​ ក៏ផ្ដោតជាពិសេសសម្រាប់បងប្អូន ដែលជាម្ចាស់ អាជីវកម្មខ្នាតតូចនិងមធ្យមផងដែរ។​ កម្ចីនេះអាចប្រើប្រាស់ជាដើមទុនសម្រាប់ចាប់ផ្ដើមអាជីវកម្ម ​ឬ ទ្រទ្រង់អាជីវកម្មរបស់បងប្អូន អំឡុងបរិបទកូវីដនេះ។​ 

ឥណទានកក់ក្តៅ ផ្តល់ជូនហិរញ្ញប្បទានចាប់ពី 3,000ដុល្លារ ដោយមិនគិតថ្លៃកម្រៃជើងសារ​ និងកម្រៃ សេវាគ្រប់គ្រងឥណទាន។ ជាមួយការអនុម័តងាយស្រួល រហ័ស និង​សុវត្ថិភាព ត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ លោកអ្នកនឹងទទួលបានប្រាក់កម្ចីរហូតដល់ 50,000 ដុល្លារ ដែលផ្តល់ជូនពីធនាគារពាណិជ្ជ ឌីជីថល ឈានមុខនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ អ្នកក៏អាចបង់ប្រាក់កម្ចី បានយ៉ាងងាយស្រួល ជារៀងរាល់ខែតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារភីភីស៊ីប៊ែង។

ធនាគារភីភីស៊ីប៊ែង
ធនាគារភីភីស៊ីប៊ែង

ចំណុចទាក់ទាញបំផុតនៃ​ “ឥណទានកក់ក្តៅ” គឺរចនាសម្ព័ន្ធ​តម្លៃសេវាកម្ម​ដែលមិនគិតថ្លៃសេវាគ្រប់គ្រង ណាមួយឡើយសម្រាប់ប្រាក់កម្ចី“ឥណទានកក់ក្តៅ” ក្នុងនោះរួមមាន 0% នៃថ្លៃ កម្រៃជើង សារសម្រាប់ ដំណើរការកម្ចី។

ដោយមានការគាំទ្រពីអតិថិជន ធនាគារភីភីស៊ីប៊ែងបានដាក់ឥណទានបន្ថែមទៀត ជាពិសេស ឥណទាន- កក់ក្តៅ​ ដែលផ្តល់ជូនជាពិសេសនូវកម្ចីខ្នាតតូចសម្រាប់អាជីវកម្មធុនតូចនៅកម្ពុជា។ មិនដូចឥណទាន 300 ដែលសម្រាប់ពង្រីកអាជីវកម្ម ឥណទានកក់ក្តៅត្រូវបានបង្កើតឡើង សម្រាប់អាជីវករដែលត្រូវការថវិការ ដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន។

តាមរយៈ ឥណទានកក់ក្តៅ អាជីវករដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម អាចទទួលបានប្រាក់ កម្ចីចាប់ពី 3,000 ដុល្លាររហូតដល់ 100,000 ដុល្លារ។​​ អាជីវករអាចស្នើសុំកម្ចីរហូតដល់ទៅ 60% នៃទ្រព្យបញ្ចាំនៅភ្នំពេញ និងរហូតដល់ទៅ 55% នៅតាមខេត្ត។

អត្រាការប្រាក់សមរម្យជាមួយលក្ខខណ្ឌអនុគ្រោះ ការសងប្រាក់ដើមក្នុងរយៈពេលបីខែ ដែល មានតែការប្រាក់លើប្រាក់កម្ចីប៉ុណ្ណោះដែលត្រូវសង។ រយៈពេលកម្ចីចាប់ពី 24 ទៅ 60 ខែ។ អត្រាការប្រាក់ទាបចាប់ពី10.5% រហូតដល់ 14% ថេរ ក្នុងមួយឆ្នាំអាស្រ័យលើរយៈពេល និងចំនួនប្រាក់កម្ចី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.ppcbank.com.kh/km/business-banking/loan/akk/ឬ ទំនាក់ទំនង មកកាន់លេខ 096​ 3909 909 ជាមួយសេវាកម្មអតិថិជន24/7 ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T