មានឈ្មោះល្បី ការងារសិល្បៈក៏មមាញឹក តែតារាស្រីប៉ុន្មានដួងនេះ មិនបោះចោល ការសិក្សាថ្នាក់ឧត្តម

//s9.kh1.co/c7/c76311a401a24fdbbf0f582066619d83f5a0512d.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មានឈ្មោះល្បី ការងារសិល្បៈក៏មមាញឹក តែតារាស្រីប៉ុន្មានដួងនេះ មិនបោះចោល ការសិក្សាថ្នាក់ឧត្តម សុទ្ធចិត្តរៀនផង ធ្វើការងារផង

រាជធានីភ្នំពេញ ៖ ពិតណាស់ ជីវិតក្លាយជាតារាល្បីម្នាក់ៗ មិនងាយស្រួលប៉ុន្មានទេ មិនតែប៉ុណ្ណោះ ប្រសិនបើមាន វាសនាល្អ អាចក្លាយជា តារាល្បីថែមទៀតនោះ ប្រាកដណាស់ ថាប្រាក់ចំណូលក៏ច្រើនគួរសមដែរ ជាពិសេសគឺ តារាវ័យក្មេងៗនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើងាកទៅមើលពី ជីវិតតារាស្រីខ្មែរវ័យក្មេងប៉ុន្មានដួងនេះវិញ រងចាំតែទទួលការងារសិល្បៈ ទាំងថតស្បត ទាំងដើរតួសម្តែង ជឿជាក់ថា ប្រាក់ចំណូលអាចធានាឲ្យជីវិតរស់នៅ បានយ៉ាងងាយស្រួល ថែមទាំងមានផាសុកភាព ថែមទៀតផង។

តែផ្ទុយទៅវិញ តារាស្រីខ្មែរប៉ុន្មាននាក់នេះ មិនទុកពេលវេលាចោល ហើយស៊ូរៀនផង ធ្វើការផង ខណៈដែល ពួកគេក៏ កំពុងតែមានប្រជាប្រិយភាព ការងារសិល្បៈក៏ចូលមកច្រើនក្តី តែសុទ្ធចិត្ត ទ្រាំរៀននៅថ្នាក់ឧត្តមសិក្សា ឲ្យបានដូចគេដូចឯង ដោយមិនលើកហេតុផង ព្រោះតែ អាជីពសិល្បៈមានការមមាញឹកខ្លាំង។

១. តារាស្រី មាន សូនីតា

បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ឯកទេស គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាបញ្ញាសាស្ត្រ ក្នុងឆ្នាំ២០១៧។

 តារាស្រី មាន សូនីតា
 តារាស្រី មាន សូនីតា
https://s9.kh1.co/__image/w=650,h=434,q=100/3f/3f06274c52ab7e71dc683e69864745cd1632b687.png

២. តារាសម្តែងស្រី ស៊ីន យូប៊ីន

រូបនាង បានបង្ហើបពី មុខជំនាញដែលខ្លួន កំពុងសិក្សាសព្វថ្ងៃនេះ គឺ Interior Design ដែលយើងអាចបកជាភាសាខ្មែរថា ជំនាញរចនាផ្នែកក្នុង ដោយមុខជំនាញនេះ ទាមទារការច្នៃប្រឌិត ហើយក៏អាចចាត់ទុកជា មុខជំនាញលំបាកមួយផងដែរ។

រូបភាព
រូបភាព
ការសរសើររបស់ តារាស្រី ស៊ីន យូប៊ីន ក្នុងstory បណ្តាញសង្គម Instagram
ការសរសើររបស់ តារាស្រី ស៊ីន យូប៊ីន ក្នុងstory បណ្តាញសង្គម Instagram

៣. តារាចម្រៀង រ៉េត ស៊ូហ្សាណា

ថ្មីៗនេះ រូបនាង បានបើកបង្ហាញពីសកម្មភាព ក្នុងការចុះកម្មសិក្សា ក្នុងមុខជំនាញ គ្រប់គ្រងពាណិជ្ជកម្ម ដោយសកលវិទ្យាល័យ តម្រូវឲ្យរូបនាង ធ្វើកម្មសិក្សានេះរយៈពេល ៣ខែ ជាមុនសិន ទើបរូបនាង អាចបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នៅក្នុងខែធ្នូខាងមុខនេះបាន៕

តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង រ៉េត ស៊ូហ្សាណា
វីដេអូ របស់តារាចម្រៀង រ៉េត ស៊ូហ្សាណា ក្នុង Vlog លើ YouTube
វីដេអូ របស់តារាចម្រៀង រ៉េត ស៊ូហ្សាណា ក្នុង Vlog លើ YouTube
មាន សូនីតារ៉េត ស៊ូហ្សាណាស៊ីន យូប៊ីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T