គ្រាន់តែ iPhone 13 ចេញលក់ភ្លាម ប្រជាជនចិននាំគ្នាសម្រុកចូលទិញ ដល់ថ្នាក់ហាងផ្អាកការលក់ភ្លាមៗ

//s9.kh1.co/49/49ed97245abfd0f41b3bb96d3ed1fc047fa7ef8e.jpg
បច្ចេកវិទ្យា

 ២៨-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សរាប់រយនាក់សម្រុកចូលទៅក្នុងហាងលក់ទំនិញមួយកន្លែង ដែលស្ថិតនៅក្នុងខេត្ត Shaanxi របស់ប្រទេសចិន ដើម្បីទិញទូរសព្ទ iPhone ទើបនឹងចេញថ្មី។

ចិន៖ យើងដឹងហើយថា ក្រុមហ៊ុន Apple បានធ្វើការប្រកាសបង្ហាញទូរសព្ទជំនាន់ចុងក្រោយរបស់ខ្លួន គឺសេរ៊ី iPhone 13 កាលពីថ្ងៃទី១៤ ខែកញ្ញា (ត្រូវនឹងថ្ងៃទី១៥ នៅកម្ពុជា)។ យ៉ាងណាមិញ អ្នកគាំទ្រផលិតផលរបស់ Apple កំពុងទន្ទឹងរង់ចាំការមកដល់សែស្រឡាយទូរសព្ទ iPhone នេះដូចគ្នា ហើយក៏បានធ្វើការបញ្ជាទិញទុកជាមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្មានថ្ងៃចុងក្រោយនេះ សេរ៊ី iPhone 13 ត្រូវបានបញ្ចេញលក់ ទើបធ្វើឲ្យអតិថិជនរបស់ Apple នាំគ្នាសម្រុកចូលទិញទូរសព្ទជំនាន់ចុងក្រោយនេះ យ៉ាងភ្លូកទឹកភ្លូកដី។ បើតាមវីដេអូ ចេញពីសារព័ត៌មាន South China Morning Post បានបង្ហាញពីទិដ្ឋភាព មនុស្សរាប់រយនាក់សម្រុកចូលទៅក្នុងហាងលក់ទំនិញមួយកន្លែង ដែលស្ថិតនៅក្នុងខេត្ត Shaanxi របស់ប្រទេសចិន ដើម្បីទិញទូរសព្ទ iPhone ទើបនឹងចេញថ្មី។

ដោយសារតែចំនួនមនុស្សសម្រុកចូលទិញ ក្នុងថ្ងៃលក់ដំបូងច្រើនពេក ទើបធ្វើឲ្យហាងរបស់ Apple សម្រេចបញ្ឈប់ការលក់ភ្លាមៗ នឹងសុំឲ្យអតិថិជនរបស់ខ្លួនត្រលប់មកវិញម្ដងទៀត នៅថ្ងៃបន្ទាប់៕

វីដេអូ

ប្រភព: South China Morning Post

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T