បាត់ដំបងៈ កម្លាំងនគរបាល ស្រុក សំពៅលូន ធ្វើការបង្រ្កាបឃាត់ បានមេខ្យល់ម្នាក់ រកស៊ីនាំមនុស្ស ឆ្លងដែន មិនស្របច្បាប់ និងរំដោះ បានជនរងគ្រោះ ចំនួន៥នាក់ កាលពីវេលាម៉ោង ១៦ រសៀល ថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០១២ នៅចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន នាំយកមកសាក សួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនបន្តមកស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ដើម្បីចាត់ការបន្តតាមច្បាប់ ។

មន្រ្តីនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យដែលរក ស៊ីនាំមនុស្សឆ្លនដែន មិនស្របច្បាប់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ សួន ហុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន។ ចំណែកជនរងគ្រោះ មានចំនួន៥នាក់ មុខរបរធ្វើស្រែ មានទីលំនៅភូមិ សំរោងឃុំសាមគ្គី ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ។

មន្រ្តីនគរបាលបានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យ គឺជនរងគ្រោះបានជិះ រថយន្តឈ្នួល ពីរបីដំណាក់ ពីខេត្តកំពង់ធំតាមផ្លូវខេត្តសៀមរាប មកបាត់ដំបង និង សំដៅទៅ ស្រុកសំពៅលូន នៅវេលា ម៉ោង១៦ រសៀល ក៏បាននាំគ្នាឈប់ សម្រាករង់ចាំមើលមេ ខ្យល់មកទទួល។ មួយសន្ទុះ ក្រោយ មក ពួកគេបានទំនាក់ទំនង តាមទូរស័ព្ទហៅមេខ្យល់ ឲ្យមកទទួល ព្រោះពួកគេបានមក ដល់ហើយ។ ភ្លាមៗនោះកម្លាំងនគរបាល បានឃើញមនុស្ស ពីរថយន្តប្រសេចប្រសាច ក៏ធ្វើការសាកសួរ ទើបដឹង ថា ពួកគេបម្រុងឆ្លង ដែនខុសច្បាប់ រួចក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងជនរងគ្រោះ ចំនួន៥នាក់ នាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ។

ជនរងគ្រោះទាំង៥នាក់ បាននិយាយថា ពួកគេនៅឯស្រុក គ្មានការងារធ្វើ ទើបនាំគ្នាទៅរកការងារ ធ្វើ នៅប្រទេសថៃ ហើយពួកខ្លួន ទើបតែមកជាលើកដំបូងទេ គឺមិន ដែលស្គាល់ ស្រុកសំពៅលូនផង គឺពួក ខ្លួនមកនេះ គឺបានទំនាក់ទំនងជា មួយអ្នកនាំតាមទូរស័ព្ទ រហូតមកនិងមិន ទាន់បានឆ្លងដែនផង ក៏ត្រូវ សមត្ថកិច្ចឃាត់ ខ្លួនតែម្តង។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានរកស៊ីនាំមនុស្ស ឆ្លងដែន មិនស្របច្បាប់ បានចំនួន ៥លើក មកហើយ ដោយគេបានយកថ្លៃ នាំចំនួន ១.៦០០បាត សម្រាប់ មនុស្សម្នាក់។ គេបាននិយាយទៀតថា ក្នុងតម្លៃ១.៦០០បាតនេះ គឺគេគិតទាំងថ្លៃ ឈ្នួលជិះរថយន្តថៃ ទៅដល់កន្លែងធ្វើការ ម្នាក់អស់ចំនួន ១.២៥០បាត និងចែកឲ្យ ទាហានខ្មែរ ព្រំដែនម្នាក់១០០បាត និងឲ្យទាហានថៃ ម្នាក់១០០បាត ដែរ។ ក្នុងទឹកលុយចំនួន១.៦០០បាតនេះ គឺនៅសល់តែម្នាក់ចំនួន ១៥០បាត ប៉ុណ្ណោះ។ លុះដល់ ពេល ចុងក្រោយនេះ ខ្លួនមិនទាន់បានយក លុយបានផង ក៏ត្រូវនគរបាល ចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នកម្លាំង ជំនាញបាន កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ មកស្នងការនគរបាលខេត្តដើម្បី ចាតើការបន្តតាមច្បាប់។ចំណែកជនរងគ្រោះទាំង៥ នាក់ការិយា ល័យ ជំនាញ ធ្វើការអប់រំរួចឲ្យ ត្រឡប់ ទៅផ្ទះវិញ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]