ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជនអង្គការទស្សនៈពិភពលោកក្នុងនាមជាដៃគូសហការ!

//s9.kh1.co/90/90179330b777a5bcc5402c1d2abd491abe0c103a.jpg
សង្គម

 ២៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រក្នុងភាពជាដៃគូដល់កម្មវិធីយុវជន និងការចូលរួមរបស់អង្គការទស្សនៈពិភពលោករហូតដល់ខែកញ្ញា ឆ្នាំ២០២២។ កម្មវិធីនេះនឹងផ្តល់ការបណ្តុះបណ្តាល និងការតម្រង់ទិសដល់កុមារ ក្មេងជំទង់ និងយុវជនដែលមានអាយុពី១២ ដល់១៨ឆ្នាំ ប្រមាណជាង២ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីយុវជន និងការចូលរួម (Impact+) នឹងផ្តល់ការគាំពារដល់កុមារ ក្មេងជំទង់ និងយុវជនក្នុងស្រុកចំនួន៨ តាមបណ្តាខេត្តចំនួន៦ រួមមានខេត្តបាត់ដំបង កណ្តាល កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និងខេត្តតាកែវ ដើម្បីជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យ ដែលជាពលរដ្ឋសកម្មពោរពេញដោយសមត្ថភាព គុណតម្លៃ ការជឿជាក់ និងទំនាក់ទំនងល្អជាមួយគ្នាក្នុងសង្គម។

https://s9.kh1.co/__image/w=650,h=975,q=100/ac/ac0e6ffe33d0dc9af9bafa78a76d49889601d1ce.jpg

លោក យាង សិដ្ឋសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ និងការចូលរួមនៃអង្គការទស្សនៈពិភពលោក លើកឡើងថាកម្មវិធីយុវជន និងការចូលរួម ត្រូវបានបង្កើតឡើងដើម្បីឱ្យប្រាកដថាយុវជនទទួលបានការគាំទ្រនូវអ្វីដែលពួកគេត្រូវការសម្រាប់បង្កើតក្តីស្រមៃនាថ្ងៃអនាគត ដាក់គោលដៅនិងសម្រេចបំណងផ្ទាល់ខ្លួន ក៏ដូចជាពង្រីកលទ្ធភាពនានាសម្រាប់ខ្លួនពួកគេផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/cf/cfaff0c290bf16eea3d0997218a8d62cc7995c4a.jpg
https://s9.kh1.co/__image/w=650,h=975,q=100/d4/d4162915c561b35aa6d229ebe3733f81e175659b.jpg

លោក យាង សិដ្ឋសមប្រាថ្នា មានប្រសាសន៍បន្ថែមថា៖

«យើងជឿជាក់យ៉ាងមុតមាំថាកម្មវិធីនេះ នឹងផ្តល់ជាវេទិកាដ៏មានសុវត្ថិភាពមួយសម្រាប់កុមារ ក្មេងជំទង់ និងយុវជន ដើម្បីឱ្យពួកគេកសាងបំណិនជីវិត បង្កើតជម្រើសបែបវិជ្ជមាន និងប្រកបដោយសុខមាលភាពល្អប្រសើរក្នុងជិវិតប្រចាំថ្ងៃ ធ្វើឱ្យប្រសើរឡើងនូវជំនាញភាពជាអ្នកដឹកនាំ និងធ្វើឱ្យពួកគេរស់នៅមានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងសង្គម។ ជំនាញទាំងនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេក្នុងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្ម និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនាពេលអនាគត»។

ប្រសាសន៍របស់លោក យាង សិដ្ឋសមប្រាថ្នា

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន មានប្រសាសន៍ថា៖

«នៅក្រុមហ៊ុន Smart យើងប្តេជ្ញាចិត្តក្នុងការវិនិយោគ ដើម្បីការរីកចម្រើនរយៈពេលយូរអង្វែងរបស់ប្រទេសកម្ពុជា។ ពួកយើងគិតថាយុទ្ធសាស្រ្តដែលមាននិរន្តន៍ភាពបំផុតចំពោះកំណើនសេដ្ឋកិច្ ចគឺការវិនិយោគលើការអភិវឌ្ឍយុវជន និងមូលធនមនុស្ស។ យុវជន និងការចូលរួម គឺជាកម្មវិធីមួយដែលយើងគាំទ្រ ព្រោះវាដំណើរការដោយផ្អែកលើការអប់រំ ការណែនាំ និងកីឡា ដែលជួយយុវជនក្នុងការបញ្ចេញនូវសក្តានុពលពេញលេញរបស់ពួកគេ និងស្វែងយល់ពីឱកាសថ្មីៗ និងបង្កើនលទ្ធភាពរស់នៅប្រកបដោយសុខភាពល្អ និងវិជ្ជមាន»។

ប្រសាសន៍របស់លោក ថូម៉ាស ហ៊ុន

លោក ថូម៉ាស បានបន្ថែមថា៖

«យើងមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជោគជ័យដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Smart Axiata និងអង្គការទស្សនៈពិភពលោក។ យុវជនដែលបានចូលរួមក្នុងកម្មវិធីទាំងនេះគីមានភាពរឹងមាំ មានទំនុកចិត្តក្នុងខ្លួនឯង និងមានការប្តេជ្ញាចិត្តដ៏គួរឲ្យកោតសរសើរ។ យើងមានជំនឿថាពួកគេនឹងបន្តធ្វើឱ្យប្រសើរឡើងនូវជីវភាពគ្រួសារ និងសហគមន៍ ព្រមទាំងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសង្គមកម្ពុជាកាន់តែប្រសើរឡើង»។

  ប្រសាសន៍របស់លោក ថូម៉ាស ហ៊ុន

យុវតី សៀវម៉ី វ័យ១៦ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីយុវជន និងការចូលរួម លើកឡើងថាខ្លួនពិត​ជាមានមោទភាពចំពោះបទពិសោធន៍ដែលបានមកពីការរៀនសូត្រ ការដឹកនាំគម្រោងសហគមន៍ និងការលេងកីឡា។

https://s9.kh1.co/__image/w=650,h=488,q=100/fc/fcfb824bdb84b49b300469feba0b265276260dde.jpg

សៀវម៉ី និយាយថា៖

«ឥឡូវនេះខ្ញុំមានភាពជឿជាក់គ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងលើកឡើងពីក្តីកង្វល់របស់ខ្ញុំ សូម្បីតែទៅកាន់អាជ្ញាធរមូលដ្ឋាន។ ខ្ញុំថែមទាំងរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្រ និងអ្នកភូមិបានល្អជាងមុនទៀតផង។ ខ្ញុំអរគុណដល់បទពិសោធន៍ ដែលខ្ញុំទទួលបានពីក្លិបយុវជន»។

នៅឆ្នាំ២០១៧ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រក្នុងភាពជាដៃគូដល់អង្គការទស្សនៈពិភពលោកក្នុងការចាប់ផ្តើមកម្មវិធី One Goal ជាគំនិតផ្តួចផ្តើមមួយដែលជួយលើកទឹកចិត្តយុវជនឱ្យមានជម្រើសជីវិតដែលប្រសើរ អភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន និងទទួលបំណិនជីវិតដែលមានសារៈប្រយោជន៍ដើម្បីកាត់បន្ថយឥរិយាបថដែលជាហានិភ័យ តាមរយៈការប្រកួតបាល់ទាត់ប្រចាំសប្តាហ៍។ ចាប់ពីឆ្នាំ២០១៧ ដល់២០២០ យុវជនប្រមាណ ១៩០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕​

https://s9.kh1.co/__image/w=650,h=434,q=100/e8/e8f25da0f3bf6442b460d654bd166ae37658c55b.jpg
https://s9.kh1.co/__image/w=650,h=342,q=100/34/3414c02f82537e0129ed144fe668ca0129af8230.jpg
https://s9.kh1.co/__image/w=650,h=434,q=100/44/44d7faa6ca61500d4e3ca2c6b92fdae192b1cc04.jpg
https://s9.kh1.co/__image/w=650,h=434,q=100/aa/aa3b43efa41fff7054de53bae47b514a89438e5c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/57/57e336c648deb09aff4bfaff7a413ad438514538.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2f/2f44b2858a5d285a9bb25c4558995db15995c993.jpg

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោក ស៊ុន សុខេន     មន្រ្តីជំនាញជាន់ខ្ពស់កិច្ចការទំនាក់ទំនងសាធារណៈនៃអង្គការទស្សនៈ                      ​ពិភពលោកអន្តរជាតិ កម្ពុជា
អ៊ីម៉ែល៖                  [email protected] 
ទូរសព្ទ៖                  +855 10 906 409
លោក គាំ ទីវា           ប្រធានផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន Smart Axiata
អ៊ីម៉ែល៖                  [email protected]​​
ទូរសព្ទ៖                  +855 10 202 271

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T