រំភើបណាស់! មាស សុខសោភា ពាក់អាវចាក់ដោយ លោកយាយម្នាក់ ក្នុងMVថ្មី

//s9.kh1.co/d7/d777e1dcb699f0bf37fc1ef778ec1557b371f008.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រំភើបណាស់ តារាចម្រៀង មាស សុខសោភា ពាក់អាវចាក់ដោយ លោកយាយម្នាក់ ក្នុងMVថ្មី រលឹកអនុស្សាវរីយ៍ ទសវត្ស៨០និង ៩០

រាជធានីភ្នំពេញ ៖ សព្វថ្ងៃនេះ គេសម្គាល់ឃើញ បទថ្មីៗជាច្រើន ហាក់ចាប់ផ្តើម រំលេចអនុស្សាវរីយ៍ វប្បធម៌ខ្មែរខ្លះៗ បណ្តើរៗហើយ ដែលនេះ ជារូបភាពមួយដែលបងប្អូនខ្មែរ ជាអ្នកគាំទ្រពិតជា ចង់ឃើញខ្លាំងណាស់ ពីIdolរបស់ខ្លួនម្នាក់ៗ មិនតែប៉ុណ្ណោះ ប្រសិនបើការធ្វើបែបនេះ ចាប់ផ្តើមក្លាយជាទម្លាប់នោះ ប្រាកដណាស់ វប្បធម៌ខ្មែរនឹងចាប់ផ្តើមរីកចម្រើនមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ តារាចម្រៀង មាស សុខសោភា ថ្មីៗនេះ ខណៈថតMVបទថ្មី ឲ្យផលិតកម្មរាមនោះ រូបនាង ក៏បានរំលេច អាវចាក់ ដែលជាស្នាដៃរបស់លោកយាយម្នាក់ ដោយប្រើពេលចាក់រហូតដល់ទៅ ៥ខែ ដើម្បីរំឮកពី អនុស្សាវវីយ៍ កាលពីទសវត្សទី ៨០ និង ៩០ ដែលនេះ ជឿជាក់ថា ក្មេងៗជំនាន់ក្រោយ កម្រនឹងបានដឹងណាស់ ថាអាវចាក់នេះ គឺពេញនិយមខ្លាំង កាលក្នុងចន្លោះសម័យនោះ ដោយមនុស្សស្រីៗម្នាក់ បានប្រើប្រាស់អាវចាក់នេះ ស្ទើរគ្រប់កាលៈទេសៈតែម្តង មើលទៅស្រស់ស្អាត សមសួន រមទម្យដូចឈ្មោះ នារីខ្មែរ។

ដោយក្នុងនោះ រូបនាង បានប្រាប់ឲ្យដឹងថា ៖

ម៉ាក់យាយជាទីគោរពស្រលាញ់ អាវដែលម៉ាក់យាយចំណាយពេលជាង ៥ខែចាក់ សម្រាប់ឲ្យចៅៗពាក់ថតMV បទចង្វាក់ប្រពៃណីខ្មែរនាឱកាសបុណ្យភ្ជុំនេះ គឺចៅបានធ្វើរួចហើយ។ ចៅក៏រំភើបដែលបានយកស្នាដៃលោកយាយមកបង្ហាញ និងអាចរំលឹកអនុស្សារីយ៍សម័យអាវចាក់នាទសវត្ស៨០ និង ៩០។ យ៉ាងណាក្តីសូមបងប្អូនរង់ចាំទស្សនាទាំងអស់គ្នា និងសូមជូនពរលោកយាយមានសុខភាពល្អ៕

មាស សុខសោភា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
មាស សុខសោភា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T