វត្តមាន Rosé និង Jisoo បង្ហាញរាងនៅព្រលានយន្តហោះ ស្រស់ស្អាតដាច់គេ!

//s9.kh1.co/b6/b6110fa23c4c4072b680ba5c171908f4d2fd8f2f.jpg
យុវវ័យ

 ២៧-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះហ្វេនៗពេញបណ្ដាញសង្គមកំពុងពេញចាប់អារម្មណ៍ខ្លាំងចំពោះវត្តមានរបស់ Rosé និង Jisoo ដែលមកជះភាពទាក់ទាញយ៉ាងស្រស់សោភានៅព្រលានយន្តហោះ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះសមាជិកក្រុមចម្រៀង BLACKPINK ២ដួង គឺ Rosé និង Jisoo ត្រូវបានគេប្រទះឃើញ នៅឯព្រលានយន្តហោះអន្ដរជាតិ Incheon សម្រាប់ការហោះ ទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធី «Paris Fashion Week» ដែលប្រព្រឹត្ត ចាប់ពីថ្ងៃទី ២៨ ខែ កញ្ញា ដល់ថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយវត្តមានលើកនេះ Rosé ត្រូវបានគេកត់សម្គាល់ឃើញគ្រងឈុត Fashion មកពី «Yves Saint Laurent» សម្រាប់រដូវស្លឹកឈើជ្រុះ ខណៈពេលដែល Jisoo តែងខ្លួនយ៉ាងប្រណីតជាមួយរបស់ប៊្រេន «Dior» នៅឯអាកាសយានដ្ឋាន ដោយម្នាក់ៗបង្អួតសម្រស់យ៉ាងស្រស់សោភា ហើយបើទោះជាពាក់ម៉ាស់ក៏ដោយ ក៏មិនអាចបិទបាំង ភាពទាក់ទាញរបស់ពួកគេបានឡើយ ឃើញហើយហ្វេនៗនាំគ្នារំជើបរំជួលមិនតិចទេ ព្រមទាំងនាំគ្នា យកទៅចែកចាយពេញបណ្ដាញសង្គមផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមាជិកទាំង ៤ នាក់របស់ក្រុម BLACKPINK មានសកម្មភាព ជាឯកអគ្គរដ្ឋទូតសកល ក្នុងនាមជាអ្នកតំណាង Brand ធំៗ ដោយ Jisoo គឺជាឯកអគ្គរដ្ឋទូតសម្រាប់ «Dior» ហើយ Lisa ជាឯកអគ្គរដ្ឋទូតសម្រាប់ «Celine» ចំណែក Rosé គឺឯកអគ្គរដ្ឋទូតរបស់ «Yves Saint Laurent» និង Jennie ជាឯកអគ្គរដ្ឋទូតតំណាង Brand «Chanel» ដែលនឹងមកទាក់ភ្នែកមហាជន នៅក្នុងកម្មវិធី «Paris Fashion Week» ឆ្នាំនេះ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Jisoo
Jisoo
Rosé 
Rosé 
Rosé និង Jisoo នៅព្រលានយន្តហោះ
Rosé និង Jisoo នៅព្រលានយន្តហោះ
 Jisoo នៅព្រលានយន្តហោះ
 Jisoo នៅព្រលានយន្តហោះ
 Jisoo នៅព្រលានយន្តហោះ
 Jisoo នៅព្រលានយន្តហោះ
Rosé នៅព្រលានយន្តហោះ
Rosé នៅព្រលានយន្តហោះ
Rosé នៅព្រលានយន្តហោះ
Rosé នៅព្រលានយន្តហោះ

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T