អាចទៅរួចទេ?​ បច្ចេកវិទ្យាកាន់តែខ្លាំង រ៉ូបូតមានសមត្ថភាពប្រកួតបាល់ទាត់ World Cup មិនចាញ់មនុស្ស នៅពេលខាងមុខ

//s9.kh1.co/a7/a77ed0b1d7af829c10c16385b1147c5b84ed30c1.jpg
បច្ចេកវិទ្យា

 ២៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុម RoboCup ជាច្រើនបានប្រើប្រាស់រ៉ូបូតរាងដូចមនុស្សជាមួយនឹងប្រព័ន្ធសូហ្វវែរបញ្ញាសិប្បនិម្មិតកំពូល (AI) ដែលអាចឲ្យពួកវាធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើគួរតែស៊ុតឬក៏បញ្ជូនបាល់។

បរទេស៖ អង្គការមួយបានរៀបចំដំណើរការប្រកួតបាល់ទាត់ពិភពលោកប្រចាំឆ្នាំ សម្រាប់មនុស្សយន្ត តាំងពីឆ្នាំ១៩៩៧។ បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្ររ៉ូបូត ការប្រកួត Robot Soccer World Cup ឬ RoboCup បានកំណត់គោលដៅដោយមហិច្ឆតា។ នៅពាក់កណ្ដាលសតវត្សរ៍ទី២១ ក្រុមកីឡាបាល់ទាត់ដែលជារ៉ូបូតស្វ័យប្រវត្តិរាងដូចមនុស្ស នឹងអាចឈ្នះការប្រកួតបាល់ទាត់មួយ ដោយគោរពតាមច្បាប់ផ្លូវការរបស់ FIFA ដែលតទល់គ្នានឹងអ្នកឈ្នះពាន់រង្វាន់ World Cup ចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម RoboCup ជាច្រើនបានប្រើប្រាស់រ៉ូបូតរាងដូចមនុស្សជាមួយនឹងប្រព័ន្ធសូហ្វវែរបញ្ញាសិប្បនិម្មិតកំពូល (AI) ដែលអាចឲ្យពួកវាធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើគួរតែស៊ុតឬក៏បញ្ជូនបាល់។ ប៉ុន្តែតើមនុស្សយន្តទាំងនេះអាចល្អគ្រាប់គ្រាន់ ដើម្បីផ្ដួលក្រុមមនុស្ស ដែលឈ្នះពាន់រង្វាន់បាល់ទាត់ពិភពលោក នៅឆ្នាំ២០៥០ទេ?

ទន្ទឹមនឹងនេះដែរ RoboCup មានគោលបំណងមួយទៀត ដែលប្រើប្រាស់ជាយាន សម្រាប់ការផ្សព្វផ្សាយទាំងរ៉ូបូតនិងបញ្ញាសិប្បនិម្មិត។ ក្រុមមកពីជុំវិញពិភពលោកចូលរួមការប្រកួតប្រជែងជាសកល ដែលបច្ចុប្បន្នមានប្រភេទផ្នែកផ្សេងៗគ្នា។ នៅក្នុង Standard Platform League ក្រុមទាំងឡាយនឹងប្រើប្រាស់រ៉ូបូតដូចគ្នា ដូច្នេះពួកគេនឹងផ្ដោតទៅលើការអភិវឌ្ឍសូហ្វវែរបញ្ញាសិប្បនិម្មិត។ ខណៈនៅក្នុង Humanoid League ក្រុមនឹងរចនានិងបង្កើតមនុស្សយន្តផ្ទាល់ខ្លួន ដូច្នេះពួកគេត្រូវតែអភិវឌ្ឍន៍ទាំងបញ្ញាសិប្បនិម្មិត និងរាងកាយមនុស្សយន្ត៕

https://s9.kh1.co/__image/w=650,h=366,q=100/81/81e8217f7bac38fa41a978a237e913910f609bf2.jpg
https://s9.kh1.co/__image/w=650,h=433,q=100/43/43844012ad5f38d8ae05c803f69eada99b266b68.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T