នេះជាដើមហេតុចម្បង ធ្វើឲ្យ Chris Martin ក្រុម Coldplay ពេញចិត្តលើ BTS ខ្លាំង!

//s9.kh1.co/d0/d028ae1b330b5a768d1e02a56f1c1ff667887217.jpg
យុវវ័យ

 ២៧-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកដឹងពីមូលហេតុនានា ដែលធ្វើឲ្យតារាចម្រៀង Chris Martin សមាជិកក្រុម Coldplay តែងស្រលាញ់ និងមានការពេញចិត្តលើ BTS ខ្លាំងបំផុត!

កូរ៉េខាងត្បូង ៖ អ្នកគាំទ្រពិតជាដឹងហើយថា មុនពេលចេញកិច្ចសហការចេញផ្សាយ «My Universe» BTS និង Coldplay ពួកគេគឺជាអ្នកគាំទ្ររបស់គ្នាទៅវិញទៅមក ហើយជារឿយៗសមាជិក BTS បានចែករំលែកម្តងហើយម្តងទៀតថា ពួកគេកោតសរសើរ Coldplay តាំងពីដើមមក ប៉ុន្ដែតើអ្វីទៅដែលទាក់ទាញ Coldplay ចំពោះ BTS?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS និង Coldplay 
BTS និង Coldplay 

ជាក់ស្ដែង នៅក្នុងវីដេអូ «Inside ‘My Universe’ Documentary» របស់ក្រុម Coldplay លោក Chris Martin ក៏បានបង្ហាញពីអ្វីដែលលោកពិតជាពេញចិត្ត និងស្រលាញ់បំផុតចំពោះ BTS ដោយមានទាំងលើកសរសើរចំពោះបទ Butter ដោយបង្ហើបថា ៖

ចម្រៀងរបស់ BTS ពិតជាល្អមែន។ ខ្ញុំចូលចិត្តតន្ត្រីរបស់ BTS។ នេះគឺជាមូលហេតុដែលខ្ញុំចូលចិត្តពួកគេ។ BTS មានផលិតកម្មល្អ មានអ្នកនិពន្ធដែលពោរពេញដោយសមត្ថភាព។ រាល់ចម្រៀងរបស់ពួកគេ គឺតែងមានរចនាសម្ព័ន្ធមិនធម្មតា និងភ្លេងតែងខុសពីអ្វីដែលខ្ញុំបានលឺ។

 Chris Martin 
Martin Chris
Martin Chris

ជាពិសេស Martin Chris បានកត់សម្គាល់ផងដែរ ចំពោះបទ «MIC Drop» ដែលជាឧទាហរណ៍ដ៏សំខាន់មួយបង្ហាញឲ្យឃើញថាបទចម្រៀងរបស់ BTS ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងយ៉ាងណា ព្រោះមិនមែនជាអ្វីដែលអ្នកជំនាញសុទ្ធតែអាចធ្វើបានទេ ដូច្នេះលោកពិតជាកោតសរសើរក្រុម Kpop លំដាប់មួយនេះមែន។

BTS និង Chris Martin 
BTS និង Chris Martin 

មិនត្រឹមតែជាតន្ត្រីរបស់ BTS ដែលធ្វើឲ្យ Chris Martin ចូលចិត្តនោះទេ បើងាកមកការសម្តែងរួមគ្នាដើម្បីថត «My Universe» សមាជិកក្រុម Coldplay រូបនេះបានបង្ហាញពីរបៀបដែលបាន BTS ធ្វើការជាមួយគ្នា គឺវាពិតជាឡូយខ្លាំងណាស់ លោករីករាយដែលបានឃើញបុគ្គលិកលក្ខណៈរបស់សមាជិកម្នាក់ៗក៏ដូចជា របៀបដែលមនុស្សម្នាក់ៗមានលក្ខណៈបុគ្គលខុសគ្នា ប៉ុន្តែពួកគេនៅតែអាចធ្វើការជាក្រុមជាមួយគ្នាបានយ៉ាងរលូន។

Chris Martin 
Chris Martin 

នៅទីបំផុត RM បានរកឃើញមូលហេតុមួយទៀត ដែលជាហេតុ Coldplay និង Chris Martin ចាប់អារម្មណ៍ចំពោះក្រុមរបស់ខ្លួន ដោយកត់សម្គាល់ឃើញថា BTS គឺជាក្រុម Boy Band ជំនាន់ថ្មី បើប្រៀបធៀបទៅនឹងក្រុមចម្រៀងពីមុនដូចជា Coldplay

ខ្ញុំគិតថាគាត់ចូលចិត្តគំនិតមួយ ដែលថាក្រុមតន្រ្តីដូចពួកយើងអាចមានប្រជាប្រិយទូទាំងពិភពលោក។

RM
RM និង Chris Martin
RM និង Chris Martin

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T