មហាជនឆ្ងល់ BTS ចេញបទល្អៗសម្រាប់ Game តែមិនចេញក្នុង Album ផ្លូវការ?

//s9.kh1.co/ec/ec18a628e1a318488145df8e8e236a716448d653.jpg
យុវវ័យ

 ២៧-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះចម្ងល់ពេញបណ្ដាញសង្គមអ៊ីនធើណែតថា ដោយគ្រប់គ្នាឆ្ងល់ថាហេតុអ្វី BTS ចេញបទល្អៗសម្រាប់ Game តែមិនព្រមចេញ Album ផ្លូវការ?

កូរ៉េខាងត្បូង ៖ តើអ្នកចាំទេ នៅពេល BTS ចេញហ្គេមនៅក្នុងទូរសព្ទ «BTS World» ជាមួយ Netmarble? ហើយទន្ទឹមនឹងការចាប់ផ្តើមហ្គេម នៅឆ្នាំ ២០១៩ ក្រុម BTS ក៏បានចេញ Album OST សម្រាប់ហ្គេមទូរសព្ទនោះដែលមានចំណងជើងថា «BTS World: Original Soundtrack» ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

រយៈពេល ២ឆ្នាំកន្លងមកហើយ អ្នកនិយមលេងអ៊ីនធើណែត នៅតែមានការងឿងឆ្ងល់ថា តើវានិយាយអំពីអ្វី? ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ពួកគេបានឆ្ងល់ថា ហេតុអ្វីបានជា BTS បង្កើតបទចម្រៀងពិរោះៗ ជាច្រើន សម្រាប់តែហ្គេម OST ហើយមិនដាក់វានៅក្នុង Album ផ្លូវការរបស់ក្រុម?

BTS
BTS

គួរបញ្ជាក់ផងដែរថា Album «BTS World: Original Soundtrack» មានបទចម្រៀងសរុបចំនួន ១៤ បទរួមទាំងបទចម្រៀងសំខាន់ៗចំនួន ៤ គឺបទ «Heartbeat» បទ «Dream Glow feat. Charli XCX» បទ «A Brand-New Day feat. Zara Larsson» និងបទ «All Night feat. Juice WRLD»

Album «BTS World: Original Soundtrack» 
Album «BTS World: Original Soundtrack» 

ខាងក្រោមនេះ គឺជាអ្វីដែលអ្នកនិយមលេងអ៊ីនធើណែតលើកឡើង ៖

បទ Dream Glow ពិតជាពិរោះខ្លាំងណាស់សម្រាប់ Game។ គិតមើលសូម្បីតែ Jungkook ក៏និយាយថា «យើងមានបទចម្រៀងមួយបទ ដែលហៅថា Heartbeat?» ខ្ញុំបានស្តាប់បទ Dream Glow បទ Heartbeat បទ A Brand-New Day និងបទ All Night ជាង ១០០ ដងហើយ។ ពួកគេ គួរតែចេញបទចម្រៀងទាំងនោះជា Album ផ្លូវការ។ ខ្ញុំក៏មិនយល់ស្របដែរ បទចម្រៀងទាំងនេះពិរោះៗណាស់ គ្រប់បទសុទ្ធតែមានន័យមិនអាចបំភ្លេចបានទេ។ ខ្ញុំមិនខ្វល់ទេ ប្រសិនបើពួកគេចេញ Album ផ្លូវការឥឡូវនេះ។ បើចេញមែន ប្រាកដជាល្អ ខ្ញុំគាំទ្រ។

អ្នកនិយមលេងអ៊ីនធើណែត

តើហ្វេនៗគិតយ៉ាងណាដែរ ចំពោះមតិខាងលើ?

BTS
BTS

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T