Hashtag 1000DaysWithPromiseបាន Trend ទូទាំងពិភពលោក អបអរកាដូដ៏មានតម្លៃ Jimin ផ្ដល់ឲ្យ Fans!

//s9.kh1.co/c8/c88ed970f8850385ce6f77adb0cdc373877d0bb4.jpg
យុវវ័យ

 ២៧-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រកំពុងប្រើ Hashtag «#1000DaysWithPromise» ដោយនាំគ្នាដាក់ Trend ទូទាំងពិភពលោក ដើម្បីអបអរថ្ងៃ Anniversary ដែល Jimin បានផ្ដល់កាដូដ៏មានតម្លៃឲ្យ Fans!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Jimin សមាជិកក្រុម BTS ត្រូវបានគេស្គាល់ដោយសារសម្លេងដ៏មានទឹកដមពីរោះរណ្ដំ និងភាពទាក់ទាញរបស់លោកដែលធ្វើឲ្យប៉ះពាល់ដល់បេះដូង ជាពិសេសការសម្តែងដ៏ទាក់ទាញតាមរយៈបទចម្រៀងរបស់លោក ក៏ត្រូវបានអ្នកគាំទ្រសរសើរថាសមជាអ្នកចម្រៀងល្បី និងជាអ្នកជំនាញក្នុងឧស្សាហកម្មតន្រ្តី Kpop ព្រមជាមួយជោគជ័យច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jimin
Jimin

ជាក់ស្ដែងថ្មីៗនេះ អ្នកគាំទ្រកំពុងនាំគ្នាប្រើ Hashtag «#1000DaysWithPromise» ដោយនាំគ្នាដាក់ Trend ទូទាំងពិភពលោក ដើម្បីអបអរថ្ងៃ Anniversary ដែល Jimin បានផ្ដល់កាកាដូដ៏មានតម្លៃឲ្យ Fans តាមរយៈបទចម្រៀង «Promise» ដែលមានអាយុ ១០០០ ថ្ងៃហើយ បន្ទាប់ពីចេញនៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៨។

Jimin
Jimin

បទ «Promise» បានផ្ដល់សារដ៏ជ្រាលជ្រៅ និងមានអត្ថន័យនៃការស្រលាញ់ខ្លួនឯង ការលួងលោម ព្រមជាមួយការព្យាបាល ជាពិសេស Jimin ផ្ទាល់បាននិយាយថាលោកបានសរសេរវាខណៈពេលឆ្លងកាត់ពេលវេលាច្រើន ដើម្បីសរសេរ ហើយសង្ឃឹមថាបទចម្រៀងនេះក្លាយជាសម្លេងគាំទ្រឲ្យហ្វេនៗដឹងថាពួកគេមិនបាននៅក្នុងពិភពលោកនេះម្នាក់ឯងឡើយ៕

ប្រភព ៖ Allkpop                                

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T